នយោបាយ
សម្តេច ហ៊ុន សែន ស្នើឲ្យអាស៊ានណាប៉ូល បន្តកិច្ចសហប្រតិបត្តិការដើម្បី ឲ្យអាស៊ានជាតំបន់គ្មានភេរវកម្ម
នៅក្នុងជំនួបជាមួយនឹងគណៈប្រតិភូអាស៊ានណាប៉ូលនៅព្រឹកថ្ងៃទី៣ មីនានេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យអាស៊ានណាប៉ូលបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឲ្យអាស៊ានជាតំបន់សេរ៉ូភេរវកម្ម ។
នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវអំណរគុណចំពោះគណៈប្រតិភូអាស៊ានណាប៉ូលដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទអាស៊ានណាប៉ូលលើកទី ៤០ នៅរាជធានីភ្នំពេញ ។ ជាពិសេសនៅក្នុងពេលដែលកូវីដ19 កំពុងរាតត្បាតពិភពលោកនេះ សម្តេចតេជោ ក៏បានមានប្រសាសន៍ថាកម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយសារការរាតត្បាតនៃកូវីដ១៩ ប៉ុន្តែដោយសារការចាក់ស្រោចវ៉ាក់សាំងទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជារាប់ទាំងជនបរទេសផងដែរ ធ្វើឲ្យកម្ពុជាអាចបើកប្រទេសឡើងវិញកាលពីថ្ងៃទី ១ ខែវិច្ឆិកាឆ្នាំ ២០២១ កន្លងទៅ។
សម្ដេចតេជោ ក៏បានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានណាប៉ូល ដែលអាចទប់ស្កាត់នូវអំពើភេរវកម្មបានទាន់ពេលវេលា ។ សម្ដេចបានលើកទឹកចិត្តឲ្យគណៈប្រតិភូអាស៊ានណាប៉ូលទាំងអស់រួមសហការគ្នា ដើម្បីទប់ស្កាត់ឲ្យខានតែបាននូវអំពើភេរវកម្មទាំងឡាយណា ក្នុងគោលបំណងប្រែក្លាយអាស៊ានឲ្យទៅជាអាស៊ានសេរ៉ូភេរវកម្ម ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានស្នើឱ្យអាស៊ានណាប៉ូលពិនិត្យលទ្ធភាពចែករំលែកនូវបទពិសោធន៍ព័ត៌មាន ហើយក៏ចង់ឲ្យអាស៊ានណាប៉ូលក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់ពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសនិងប្រទេសផងនិងជំរុញពាណិជ្ជកម្មនៅក្នុងតំបន់។ សម្ដេចតេជោហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូអាស៊ានណាប៉ូលទាំងអស់ ហើយសង្ឃឹមថា ប្រតិភូអាស៊ីណាប៉ូលទាំងអស់ នឹងចូលរួមធ្វើឲ្យសន្និ សីទនេះទទួលបានជោគជ័យ។
ជាការឆ្លើយតបគណប្រតិភូអាស៊ីណាប៉ូល បានប្ដេជ្ញាអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោផង និងប្រឹងប្រែងធ្វើយ៉ាងណាប្រែក្លាយតំបន់ធ្វើយ៉ាងណាប្រែក្លាយតំបន់ឱ្យក្លាយជាតំបន់កិច្ចសហប្រតិបត្តិការប្រកបដោយសុខដុមបនីយកម្ម ភាតរៈភាពនិងសន្តិភាព៕
ដោយ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ