ព័ត៌មានជាតិ
មន្ទីរធម្មការខេត្តស្ទឹងត្រែង ព្រមានម្ចាស់ហ្វេសប៊ុកដែលបង្ហោះរូបព្រះសង្ឃគ្រងស្បង់ចីពរគង់លើព្រះគោថ្ម
មន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែង ឱ្យម្ចាស់ហ្វេសប៊ុកលុបរូបថតព្រះសង្ឃគ្រងស្បង់ចីពរគង់លើព្រះគោថ្ម នៅស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ហើយសុំទោសជាសាធារណៈ ថានេះជាការប្រមាថមើលងាយផ្នែកព្រះពុទ្ធសាសនា ព្រោះកន្លែងរូបសំណាកព្រះគោនេះ ជាកន្លែងសក្ការៈបូជា មានជំនឿរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។
លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នេះជាករណីប្រព្រឹត្តទង្វើមិនគប្បីបង្កើតឱ្យមានប្រតិកម្មពីពុទ្ធបរិស័ទ អាជ្ញាធរ និងព្រះសង្ឃក្នុងខេត្តស្ទឹងត្រែង ហើយសាលាគណខេត្ត និងមន្ទីរធម្មការនិងសាសនា រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ក៏បានចេញលិខិតថ្កោលទោស ចំពោះទង្វើរមិនសមរម្យនេះ ដែលបានប្រព្រឹត្តអំពើមើលងាយ ហើយយករូបភាពទៅបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកប្រធានមន្ទីរសុំឱ្យម្ចាស់ហ្វេសប៊ុកដែលបានបង្ហោះរូបភាពនេះ ត្រូវលុបរូបភាពនេះចេញជាបន្ទាន់ ព្រមទាំងសុំទោសជាសាធារណៈ ចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្ត បើពុំដូច្នោះទេរដ្ឋបាលស្រុក ព្រមទាំងមន្ទីរធម្មការ និងសាសនាខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ព្រះតេជគុណ ពុទ្ធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់ មានសង្ឃងីការថា នេះក៏ជាប្រមាថមកលើសេចក្តីសុខរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅនៅក្នុងខេត្តស្ទឹងត្រែងតែម្តង ព្រោះនៅជិតដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ អាជ្ញាធរនិងពុទ្ធបរិស័ទនឹងរៀបចំធ្វើបុណ្យទៅតាមសព្វដង ដើម្បីសុំសេចក្តីសុខចំរើន។
ព្រះតេជគុណមានសង្ឃដីការបន្តថា រូបភាពបង្ហោះលើបណ្ដាញសង្គមជាសាធារណៈនេះ ជាទង្វើរប្រមាថយ៉ាងធ្ងន់ធ្ងរមកលើទីសក្ការៈ និងរំលោភបំពានលើទំនៀមទំលាប់ សិទ្ធិជំនឿរបស់ប្រជាពលរដ្ឋគ្រប់ជនជាតិដែលបាននាំគ្នាគោរពតាំងពីដូនតាមក។
សូមបញ្ជាក់ថា បុព្វជិតអង្គនេះ និមន្តមកពីវត្តពើងបាក់រទេះ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប មានព្រះនាម សរ រស្មី នៅក្នុងរូបភាពគង់លើព្រះគោថ្មក្នុងស្រុកថាឡាបរិវ៉ាត់នេះ គឺជាការប្រព្រឹត្តជាកាយវិការដ៏ឆ្គាំឆ្គងក្នុងឥរិយាបថបង្ហាញភាពមិនសមរម្យជាសមណៈដែលជាសាវៈរបស់ព្រះពុទ្ធសាសនាឡើយ៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល