Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីប្រទេសមួយនៅអាហ្វ្រិក ស្លាប់ដោយសារកូវីដ

បានផុស

នៅ

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្រ្តីប្រទេស អេស្វាតទីនី ដែលជាប្រទេសរាជាធិបតេយ្យផ្ដាច់ការចុងក្រោយបង្អស់របស់ទ្វីបអាហ្វ្រិកបានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអាទិត្យទី១៣ខែធ្នូម្សិលមិញនេះដោយសារជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ambrose Dlamini អាយុ៥២ឆ្នាំត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសអាហ្វ្រិកខាងត្បូងកាលពីដើមខែធ្នូ ពោលគឺពីរសប្តាហ៍បន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។

លោក Dlamini បានប្រកាសកាលពីពាក់កណ្តាលខែវិច្ឆិកាថា គាត់បានធ្វើតេស្តវិជ្ជមានវីរុសនេះប៉ុន្តែគាត់និយាយថា គាត់មានអារម្មណ៍ល្អនិងមិនបង្ហាញរោគសញ្ញាអ្វីទេ។

លោក Dlamini ដែលជាអ្នកជំនួញប្រែក្លាយជាអ្នកនយោបាយត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីខែតុលាឆ្នាំ២០១៨។

តួនាទីរបស់ប្រមុខរដ្ឋាភិបាលគឺមានកំណត់នៅក្នុងប្រទេស អេស្វាទីនី។ ស្តេចបច្ចុប្បន្នដែលកាន់អំណាចតាំងពីឆ្នាំ១៩៨៦មកគឺបានតែងតាំងរដ្ឋមន្រ្តីទាំងអស់និងគ្រប់គ្រងសភា។

ក្នុងនាមជាអតីតប្រទេសស្វាហ្សីឡង់ ព្រះរាជាណាចក្រអេស្វាទីនីបានរាយការណ៍ថាមានករណីឆ្លងវីរុសកូរ៉ូណាជាង៦,៧០០ករណីនិងស្លាប់ចំនួន១២៧នាក់ក្នុងចំណោមប្រជាជនចំនួន១.២លាននាក់របស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

ចុចអាន៖ វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ

ចុចអាន៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម