ព័ត៌មានអន្ដរជាតិ
អ្នកទេសចររុស្ស៊ី និងអ៊ុយក្រែនជិត២ម៉ឺននាក់ជាប់គាំងនៅដូមីនិក
ភ្ញៀវទេសចររុស្ស៊ីជិត១៥០០០នាក់ និងអ៊ុយក្រែនប្រហែលជា២០០០នាក់កំពុងជាប់គាំងនៅសាធារណៈរដ្ឋដូមីនិក ដោយសារការរឹតបន្តឹងហោះហើរត្រូវបានកំណត់ បន្ទាប់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមរដ្ឋាភិបាលនៅទីក្រុង Santo Domingo បាននិយាយកាលពីថ្ងៃពុធ ទី២ ខែមីនា។
ប្រទេសការីបៀនមួយនេះបាននិយាយថា ខ្លួនឈានដល់ការព្រមព្រៀងជាមួយនឹងបណ្តាញសណ្ឋាគារដើម្បីធានាដល់ការស្នាក់នៅរបស់ភ្ញៀវទេសចររហូតដល់ពេលវេលាមានដំណោះស្រាយ។
សណ្ឋាគារនៅសាធារណៈរដ្ឋដូមីនិក ដែលជាប្រទេសមានល្បីល្បាញខាងឆ្នេរខ្សាច់ស្រស់ស្អាតទទួលបានភ្ញៀវទេសចរ៥លាននាក់កាលពីឆ្នាំ២០២១។ ទេសចររុស្ស៊ីចំនួន១៤៨០០នាក់ភាគច្រើនស្ថិតនៅខេត្ត La Altagracia ភាគខាងកើតប្រទេសដែលជាកន្លែងភ្ញៀវទេសចរចូលចិត្តទីកម្សាន្ត Punta Cana។
ការស្ទង់មតិផ្លូវការមួយក៏ត្រូវបានរកឃើញថា ភ្ញៀវទេសចរអ៊ុយក្រែនប្រមាណ១៩០០នាក់ក៏ស្ថិតនៅក្នុងប្រទេសនេះដែរដែលពូកគេស្ថិតនៅសណ្ឋាគាររហូតដល់ផែនការមាតិភូមិនិវត្តន៍មានដំណោះស្រាយ។
មន្ត្រី Ilona Oleksandrivna នៅស្ថានកុងស៊ុលរបស់អ៊ុយក្រែននៅប្រទេសដូមីនិកបានបញ្ជាក់ថា មានពលរដ្ឋអ៊ុយក្រែនទាំងបុរស និងនារីប្រហែលជា៣០០០នាក់ស្ថិតនៅដូមីនិក។ ក្នុងចំណោមអ្នកទាំងនោះមានចំនួន១២០០នាក់ត្រូវបានបណ្តេញចេញពីសណ្ឋាគាររបស់ពួកគេ។
ស្ថានកុងស៊ុលកាលពីថ្ងៃពុធបានជួបនឹងប្រធានាធិបតីដូមីនិកលោក Luis Abinader។
លោក Anibal Felix ទីប្រឹក្សារបស់ Oleksandrivna បានប្រាប់អ្នកកាសែតថា ៖«រដ្ឋាភិបាលដូមីនិកបានសន្យាមិនដាក់គំនាបលើពលរដ្ឋអ៊ុយក្រែនឲ្យចាកចេញពីសណ្ឋាគាររបស់ពួកគេទេ ប្រសិនបើខ្វះថវិកា។ នោះគឺជាការប្តេជ្ញាចិត្តពីលោកប្រធានាធិបតី។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរដ្ឋមន្ត្រីទេសចរណ៍ លោក David Collado បាននិយាយថា មន្ត្រីនឹងទៅជួបម្ចាស់សណ្ឋាគារនាប៉ុន្មានថ្ងៃខាងមុខដើម្បីកំណត់ពីតម្រូវការនៃក្រុមគ្រួសារដែលមិនអាចវិលត្រឡប់ទៅផ្ទះវិញ។
សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដាបានបិទដែនអាកាសរបស់ពួកគេចំពោះយន្តហោះរុស្ស៊ីដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារ ហើយរុស្ស៊ីក៏បានហាមការហោះហើរពីប្រទេសទាំងនោះដូចគ្នាដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ