ព័ត៌មានជាតិ
ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សនយោបាយ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះហើយ
«ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សនយោបាយ នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះហើយ» នេះ គឺជាលើកឡើងរបស់លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី២ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០២២នេះ ។ កិច្ចប្រជុំនេះ គឺដើម្បីប្រកាសផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ និងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។
លោក នុត សុខុម បានលើកឡើងថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួនទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ពាក្យសុំចុះបញ្ជីបេក្ខជន ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយសាម៉ី។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត។
បើតាមលោក នុត សុខុម គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) មានប្រតិទិនការងារ និងនីតិវិធីច្បាស់លាស់ក្នុងការទទួល និងពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ។ បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គឃ.សបត្រូវធ្វើការពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនក្នុងរយៈពេលមួយថ្ងៃ បន្ទាប់មកត្រូវបិទផ្សាយជាសាធារណៈរយៈពេលយ៉ាងយូរ ៣ថ្ងៃ នូវបញ្ជីបេក្ខជនដែលបានពិនិត្យរួច នៅទីស្នាក់ការ គឃ.សប។
លោក នុត សុខុម បញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវសម្រេចយល់ព្រម ឬបដិសេធលើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ- ឈ្មោះបោះឆ្នោត ហើយថា ការដោះស្រាយពាក្យបណ្តឹងតវ៉ាទាក់ទងនឹងការចុះបញ្ជីបេក្ខជននេះមាននីតិវិធីដោះស្រាយដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ទាក់ទងបញ្ហានេះ តំណាងគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សធា្លប់ចូលរួមគ្រប់ការបោះឆ្នោត ដែលរៀបចំឡើងដោយ គ.ជ.ប ហើយនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ ក៏មិនមានការប្រែប្រួលថ្មីដែរ គឺគណបក្សបានយល់ដឹងអស់ហើយ។ ប៉ុន្តែសំណូមពរឱ្យ គ.ជ.ប ដាក់កម្មវិធីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយតាមប្រព័ន្ធកុំព្យូទ័រពីចម្ងាយឱ្យបានយូរជាងនេះបន្តិច ពីព្រោះគណបក្សធ្វើមិនទាន់។ ឥឡូវកម្មវិធីនោះ ត្រូវបានបិទលែងឱ្យដំណើរការទៀត គណបក្សនយោបាយត្រូវងាកមករៀបចំបញ្ជីបេក្ខជនដោយដៃវិញដដែល។ ជាការឆ្លើយតប គ.ជ.ប បានអះអាងថា នឹងរកវិធីដោះស្រាយសម្រាប់ការបោះឆ្នោតលើកក្រោយ៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល