Connect with us

ព័ត៌មានជាតិ

សម្ដេច​ក្រឡាហោម ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ពង្រឹងសមត្ថភាព​ជំនាញ បង្ក្រាប​គ្រឿងញៀន និង​ចាត់វិធានការ

បានផុស

នៅ

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​ក្នុងការ​ស្រាវជ្រាវ និង​បង្ក្រាប គ្រឿងញៀន​ខុសច្បាប់ ​និង ​ត្រូវ​បន្ត​ពង្រឹង និង​ចាត់វិធានការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន ប្រសិទ្ធភាព​ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សំដៅ​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ និង​ធនធាន​របស់​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​ របស់​សម្ដេច​ក្រឡា​ហោម ស ខេង បានធ្វើ​ឡើង នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០៣ ខែ មិនា​ឆ្នាំ​២០២២ នេះ​។

សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២១​កន្លង​មក​នេះ កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ ទីតាំង​ធំៗ​មួយចំនួន​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​ប្រើប្រាស់​សារធាតុ​គីមី​នាំចូល​ដើម្បី លួចលាក់​កែច្នៃ​ផលិត និង​ចរាចរ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដែល​បាន​ជះឥទ្ធិពល ជា​អវិជ្ជមាន​មកលើ​កម្ពុជា​យើង​។ ផ្អែកលើ​ស្ថានភាព​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​បង្កើន ការយកចិត្តទុកដាក់​អនុវត្ត​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចជា​៖

​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​ក្នុងការ​ស្រាវជ្រាវ និង​បង្ក្រាប – គ្រឿងញៀន​ខុសច្បាប់​ម្យ​ស្របតាម​ការវិវត្តន៍​ប្រែប្រួល និង​កាន់តែ​ស្មុគស្មាញ​នៃ​បច្ចេកវិទ្យា​ផលិត និង​សកម្មភាព​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង ក្នុង​សង្គមជាតិ​ទាំងមូល ។ បង្កើន​ការគ្រប់គ្រង​មុខសញ្ញា​ជួញដូរ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ សំដៅ​គ្រប់គ្រង និង​កាត់ផ្តាច់​ចរន្ត​នៃ​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ជាពិសេស គ្រប់​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ខុសច្បាប់។

បង្កើន​ការអប់រំ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ឲ្យ​យល់ដឹង និង​លើកកម្ពស់​ការទទួល​ខុស​, ត្រូវ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់ ទាំង​បុគ្គល​ម្នាក់ៗ ទាំង ក្នុង​ក្រុមគ្រួសារ​នីមួយៗ និង​នៅតាម​សហគមន៍​នានា​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​ឲ្យ​បាន កាន់តែ​សកម្ម​ជាមួយ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន ខុសច្បាប់​ឲ្យ​បាន​ជាប់​ជាប្រចាំ​។ ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់​កិច្ចសហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច នានា​ដើម្បី​គ្រប់គ្រង​ការ​ស្តុក​ទុក ការចែក​ចាយ និង​ការប្រើប្រាស់​សារធាតុ​គីមី​ដែល​បាន​នាំចូល ដើម្បី​កុំ​ឲ្យ​សារ​ធាតុគីមី​ទាំងនោះ​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជន​គ្រឿងញៀន​យកទៅ​កែច្នៃ​ផលិត និង ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ប្រទេសជាតិ​យើង​។

សម្តេច​ស ខេង បន្តថា ក្នុងអំឡុងពេល​បិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន និង​ការផ្អាក​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យើង​កត់សម្គាល់​ឃើញថា គ្រោះថ្នាក់​ចរាចរណ៍​មានការ ថយចុះ​គួរ​ឲ្យ​កត់សម្គាល់​។ ប៉ុន្តែ​ចាប់ពី​ការបើក​ឲ្យ​ដំណើរការ​សេដ្ឋកិច្ចសង្គម​ទូទាំងប្រទេស ឡើងវិញ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង របួស​ជា​រៀងរាល់ថ្ងៃ​។ ដោយឡែក សម្រាប់​រាជធានី​ភ្នំពេញ នៅក្នុង​ខែមករា ឆ្នាំ​២០២២​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៩១​លើក មានការ​កើនឡើង​ចំនួន ១០​លើក (​ស្មើ នឹង​១២%) បើ​ប្រៀបធៀប​ជាមួយ​ខែមករា ឆ្នាំ​២០២១​កន្លងទៅ និង​បាន​បណ្តាល​ឲ្យ​មាន អ្នកស្លាប់​ចំនួន​១៩​នាក់ ថយចុះ​ចំនួន​១១​នាក់ (​ស្មើនឹង​៣៧%) ចំណែក​អ្នករងរបួស​មាន ចំនួន ១៤៣​នាក់ កើនឡើង​ចំនួន​៣៧​នាក់ (​ស្មើនឹង​៣៥%)​។ ហេតុនេះ អាជ្ញាធរ និង​កង កម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​ពង្រឹង និង​ចាត់វិធានការ​អនុវត្ត​ឲ្យ​កាន់​តែមាន ប្រសិទ្ធភាព​ថែមទៀត​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សំដៅ​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ និង​ធនធាន​របស់​សង្គម ដោយ​ត្រូវ​ពង្រឹង​ឡើងវិញ​នូវ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ស្តីពី ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ជាប់​ជាប្រចាំ ពិសេស​ត្រូវ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន តឹងរ៉ឹង​បំផុត​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់​។

ត្រូវ​ខិតខំ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៅតាម​គ្រឹះស្ថាន អប់រំ​សាធារណៈ និង​ឯកជន និង​នៅតាម​វេទិកា​នានា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ។ ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​ថ្នាក់ ត្រូវ​សហការ​បង្កើន​ការរៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ដូចជា​ការចត​យានយន្ត ការលក់ដូរ ការរៀបចំ​ពិធី​នានា​តាម ដងផ្លូវ​សាធារណៈ និង​តាម​ចិញ្ចើមផ្លូវ​សាធារណៈ​តាម​ទីក្រុង និង​ទីប្រជុំជន​នានា ដើម្បី​សម្រួល ដល់​ការធ្វើ​ចរាចរណ៍ សំដៅ​បង្ការ​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ និង​រៀបចំ​ឡើងវិញ​នូវ​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ និង​មាន​សោភ័ណភាព ដោយ​ត្រូវ​ផ្ដល់​អាទិភាព​ដល់​ការ​លើក​ផ្លាកសញ្ញា​ចរាចរណ៍​នៅតាម​ចិញ្ចើមផ្លូវ​សាធារណៈ សំដៅ​ចូលរួម​ការ​លើកកម្ពស់​ការគោរព ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម