Connect with us

ជីវិតកម្សាន្ដ

ប្ដឹងផ្ដល់គ្នា១ឆ្នាំ ពេលនេះ Kim Kardashian ឈ្នះក្ដីជាមួយ Kanye ហើយ

បានផុស

នៅ

ក្រោយរៀបការបាន ៧ឆ្នាំ តារាម៉ូឌែល Kim Kardashian បានដាក់ពាក្យលែងលះពីតារារ៉េបអាមេរិក Kanye West ដែលជាអតីស្វាមី កាលខែកុម្ភៈ ឆ្នាំ២០២១។ ​បន្ទាប់ពីបណ្ដឹងលែងលះបានទៅដល់ដៃតុលាការរយៈពេលមួយឆ្នាំ ពេលនេះ​ Kim និង Kanye បានប្រកាសភាពនៅលីវដោយស្របច្បាប់ហើយ។

Kim Kardashian is 'hopeful' Kanye West will move on in future after his  recent posts about reconciliation | PINKVILLA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីលែងលះដ៏ចម្រូងចម្រាស និងល្បីល្បាញរបស់ Kim Kardashian និង Kanye West បានសម្រេចជាផ្លូវការ កាលពីថ្ងៃពុធ ទី០២ ខែមីនា ដោយតុលាការ Los Angeles បានអនុញ្ញាតឱ្យបញ្ចប់ចំណងអាពាហ៍ពិពាហ៍រវាងអតីតប្ដីប្រពន្ធមួយគូនេះជាស្ថាពរ។ ចំណែកកូនៗទាំង ៤ របស់ពួកគេ មិនទាន់មានដំណឹងថាខាងណាជាអ្នកបីបាច់ឡើយ។

Inside Kanye West's Plan To Get Kim Kardashian Back - Capital

តាមពិតទៅ រឿងក្ដីលែងលះរបស់ ​Kim និង Kanye បន្តអូសបន្លាយពេល រហូតដល់ ១ឆ្នាំ ​មូលហេតុដោយសារតែ Kanye បានជំទាស់នឹងការលែងលះ ហើយលោកថែមទាំងបានលើកសំណើរជាសាធារណៈ សុំឱ្យភរិយាត្រឡប់ទៅរៀបការវិញទៀតផង ប៉ុន្តែ Kim មិនយល់ព្រម។ មិនតែប៉ុណ្ណោះ ដោយសារបណ្ដឹងមួយនេះ តារារ៉េបវ័យ ៤៤ឆ្នាំរូបនេះ បានប្ដូរមេធាវីដល់ទៅ ៣នាក់ ដើម្បីឈ្នះក្ដី នៅតែចុងបញ្ចប់ តុលាការសម្រេចឱ្យ Kim Kardashian ជាអ្នកឈ្នះបណ្ដឹងដដែល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ គ្រងមកុដ ៣ខែ Thuy Tien រកចំណូលបានជាង ៣លានដុល្លារ ចូលហោប៉ៅផ្ទាល់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម