ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ចង់ឱ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា
លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ ២០២២ លោកជំទាវបានមានប្រសាសន៍ថា គោលបំណងរបស់លោកជំទាវចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគ ឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។លោកជំទាវក៏បានណែនាំ អំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន(៥ម៉ឺនដុល្លារ)ដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។ ដោយលោកជំទាវឯកអគ្គរដ្ឋទូតក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម។
លោក គួច ចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដោយឯកឧត្តមបានចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដើម្បីបំពេញកិច្ចការខាងលើឱ្យបានជោគជ័យ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានសំណូមពរដល់លោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌាឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្តទៀតថា សក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់ សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។ ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍនិងវិនិយោគនៅ ខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជា កំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបាន ពង្រីកផ្លូវរត់ប្រវែង ៣,៣០០ ម៉ែត្រ។ ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ ៧ ឆ្នាំ ២០២២ ខាងមុខនេះផងដែរ។ កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១ លើក ស្មើនឹង ១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។ កម្ពុជា និងឥណ្ឌាមានទំនាក់ទំនងមិត្តភាពសាម គ្គីភាព សហប្រតិបត្តិការមានរយ:ពេល៧០ឆ្នាំ ដោយប្រទេសទាំងពីរមានការផ្លាស់ប្ដូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ទេសចរណ៍ និងអប់រំទៅវិញទៅមកយ៉ាងជិតស្និទ្ធ។ អ្វីដែលប្រជាជនកម្ពុជានៅ ចងចាំ គឺឥណ្ឌា បានផ្ដល់ជំនួយមនុស្សធម៌ក្នុងគ្រាដែលកម្ពុជាជួបការលំបាកនិងបន្តការគាំទ្រសន្តិភាពនៅកម្ពុជាធ្វើឱ្យកម្ពុជាមាន ឱកាសកសាងនិងអភិវឌ្ឍប្រទេសជាតិ។លោកអភិបាលខេត្តក៏បានស្នើឱ្យលោកជំទាវជួយផ្សព្វផ្សាយនិងជំរុញអ្នកទេសចរនិងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជាពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន៕
អត្ថបទ៖ កោះពស់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ