ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី រុស្ស៊ី ជិតស្និទ្ធជាមួយ ពូទីន ពេលនេះ អាល្លឺម៉ង់ រឹបអូសនាវាតម្លៃជិត ២០ ពាន់លានដុល្លារហើយ
មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ បានរឹបអូសទូកទេសចរណ៍ប្រណីតតម្លៃជិត ២០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Alisher Usmanav ចតក្នុងទីក្រុង Hamburg ។
ការរឹបអូសទូកកប៉ាល់នេះ គឺជាផ្នែកមួយនៃទណ្ឌកម្មសេដ្ឋកិច្ចលើអ្នកនយោបាយ និងអ្នកមានឥទ្ធិពលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៊ី។ ជាការឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ
ទស្សនាវដ្ដី Forbes បានលាតត្រដាងរឿងនេះ ដោយដកស្រង់ព័ត៌មានពីប្រភពព័ត៌មានចំនួនបីក្នុងឧស្សាហកម្មទូកក្ដោងនោះ។ នាវា Dilbar ប្រវែង ១៥៦ ម៉ែត្រ គឺជានាវាដ៏ធំបំផុតក្នុងបរិមាណសរុប ១៥.៩១៧ តោន ហើយត្រូវបានអាជ្ញាធរអាល្លឺម៉ង់រឹបអូសកាលពីថ្ងៃពុធ ។ នាវានេះ ក៏ត្រូវបានគេមើលឃើញថា ចតនៅឯកន្លែងផលិតកប៉ាល់ Blohm und Foss ចាប់តាំងពីចុងខែតុលាឆ្នាំមុន។
សូមរំលឹកថា លោក Usmanav បានទិញនាវានេះ ពីអ្នកសាងសង់កប៉ាល់អាល្លឺម៉ង់ឈ្មោះ Lerzsen ក្នុងឆ្នាំ ២០១៦៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់ក្លឹប Chelsea នឹងត្រូវរឹបអូសទ្រព្យមែនពិត តែមានរបស់មួយប្រណិត ប៉ះពាល់មិនបាន
ចុចអាន៖កូនស្រីអតីតម្ចាស់ក្លឹប Chelsea ថាឲ្យ ពូទីន ចំៗ ក្រោយឪពុកត្រូវរឹបអូសទ្រព្យសម្បត្តិ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan