Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ ខួបលើកទី២៨ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

បានផុស

នៅ

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។

នៅថ្ងៃនេះដែរ អាជ្ញាធរជាតិអប្សរា បានចាត់ទុកថា ជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេស គឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល ។

អាជ្ញាធរជាតិអប្សរា បានលើកឡើងថា បច្ចុប្បន្នតំបន់រមណីយដ្ឋានអង្គរបានក្លាយជាគោលដៅទេសចរណ៍​លេខ១​នៅ​លើ​ពិភពលោក ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ រាប់លាននាក់ មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា ។ កិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទអង្គរវត្តជាប្រជុំអគារប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងទ្បើងដោយ ព្រះបាទសូរ្យវរ្ម័នទីពីរ ដែលជាស្នាដៃដ៏ល្អប្រណិតអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។

យោងតាមឯកសារបានឲ្យដឹងថា បរិវេណប្រាសាទអង្គរវត្ត រួមទំាងកសិណទឹក មានប្រវែងបណ្តោយ ១.៥គីឡូម៉ែត្រ និងទទឹង ១.៣ គីឡូម៉ែត្រ មានទំហំស្មើនឹង២០០ហិកតា។

ប្រាសាទភ្នំនៅអង្គរមានលេចចេញក្នុងស្ថាបត្យកម្មខ្មែរ តំាងពីសតវត្សទី៨ និងជានិមិត្តរូប នៃភ្នំព្រះសុមេ តាមជំនឿ នៃព្រហ្មញ្ញ​សាសនា គឺថាចំណុចកណ្តាលនៃផែនដី។ ប្រាសាទអង្គរវត្តគឺជាឧទាហរណ៍មួយនៃប្រាសាទដែល្អឯកក្នុងសិល្បៈខ្មែរ មានចម្លាក់ក្បាច់ក្រទ្បោតទាបប្រវែងជាង៦០០ម៉ែត្រ បានរៀបរាប់បង្ហាញនូវរឿងរ៉ាវផ្សេងៗក្នុងព្រហ្មញ្ញសាសនាដូច​ជា រឿងរាមកេរ្តិ៍ និងមហាភារតយុទ្ធ ជាមួយគ្នានោះក៏មានរឿងប្រវត្តិសាស្រ្តទាក់ទងនឹងរាជកិច្ចរបស់ព្រះបាទសូរ្យវរ្ម័ន​ទី០២។

ប្រាសាទអង្គរវត្តត្រូវបានរចនាទ្បើងដើម្បីតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាលំនៅនៃពួកទេវៈ ក្នុងទេវកថាព្រហ្មញ្ញ។ មកដល់ពេលនេះអង្គរវត្តមានអាយុកាលជិតមួយពាន់ឆ្នាំហើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម