Connect with us

KPT+

ប្រវត្តិត្រួសៗ មេទ័ពសំណព្វចិត្ត ពូទីន ដែលទាហាន អ៊ុយក្រែន បាញ់សម្លាប់នៅសមរភូមិ

បានផុស

នៅ

លោក Andrei Sukhovetsky មានអាយុ ៤៧ គឺ​ជា​ឧត្ដមសេនីយ៍ឯក និង​ជា​មន្ត្រី​ជាន់​ខ្ពស់។ លោក​ក៏ជាមេបញ្ជាការកងពលធំទ័ពអាកាសទី ៧ របស់រុស្ស៊ី និងជាមេបញ្ជាការរងនៃកងទ័ពអាវុធរួមបញ្ចូលគ្នាទី ៤១ នៅ Novosibirsk ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកកើតនៅក្នុងប្រទេសរុស្ស៊ី ហើយបានបម្រើក្នុងជួរកងទ័ពនៃប្រទេសរបស់ខ្លួន​ អស់ពេលជាយូរមកហើយ។ លោកគឺជាអ្នកប្រយុទ្ធម្នាក់ ក្នុងចំណោមអ្នកប្រយុទ្ធជាច្រើន ដែល​បាន​ចូលរួម​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។កាលពី​ថ្មីៗនេះ ឧត្ដមសេនីយ៍ឯករូបនេះ ត្រូវបានតែងតាំង​ដឹកនាំក្រុម​នៅក្នុង​ជម្លោះ​ ​ដែល​កំពុង​បន្ត​ជាមួយ​អ៊ុយក្រែន។ ប៉ុន្តែ​អកុសល​នៅ​ថ្ងៃទី ០២ ខែមីនាឆ្នាំ ២០២២ លោក​បានស្លាប់​នៅ​សមរភូមិ​ ខណៈ​​ពេល​ដែល​កំពុង​អនុវត្ត​បទបញ្ជា។

យ៉ាងណាមិញ ​យោងតាម ​​MSN លោក Andrei Sukhovetsky ត្រូវបានគេរាយការណ៍​ថា បានស្លាប់​នៅ​ក្នុងការ​វាយលុករបស់​កងទ័ព។ លោក​ត្រូវបាន​គេ​កំណត់​គោលដៅថា ជាតួអង្គសំខាន់​ ដោយមាន​អ្នក​លប​បាញ់​ នៅ​ខាងក្រៅ​ទី​ក្រុង​កៀវ ។ ដំណឹងមរណភាពរបស់លោក ត្រូវបានប្រកាសដោយ Christo Grozev តាមរយៈ tweet នៅថ្ងៃទី ០៣ ខែមីនា ។ ហើយពិធីបុណ្យសពរបស់ Andrey នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៥ខែ មីនា ។

ព័ត៌មាន​លម្អិត​អំពី​ប្រពន្ធ Andrey Sukhovetskiy

លោក Andrei Sukhovetsky បានបង្ហាញខ្លួន ជាបុរសមានប្រពន្ធនិងកូន។ ឈ្មោះ និង​អត្តសញ្ញាណ​របស់ពួកគេ​ត្រូវ​បាន​លាក់បាំង​ពី​ប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែត្រកូលរបស់​លោក​ អាចនឹងមានគេ​តាមសម្លាប់បន្ត បន្ទាប់ពីដំណឹងនៃការស្លាប់របស់​លោក ​ត្រូវបាន​ប្រកាសជាសាធារណៈ។

ទោះយ៉ាងណា ក្រោយលោកត្រូវ​បាន​គេលបសម្លាប់ ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ក្នុង​ប្រទេស​អ៊ុយក្រែន ​នេះជា​អ្វី​ដែល​អ្នក​ជំនាញ​និយាយ​ថា​ នឹង​ក្លាយ​ជា​ការ​វាយ​ប្រហារ​ដ៏​ជូរចត់​ សម្រាប់​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មេទ័ពកំពូលសំណព្វចិត្តលោក ពូទីន ត្រូវទាហាន អ៊ុយក្រែន បាញ់សម្លាប់





Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ នាទីutes មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៥២ នាទីutes មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៣ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៣ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកបារម្ភអំពីការឆបោកអនឡាញ ប៉ះពាល់ដល់ការវិនិយោគ សម្ដេចតេជោ តបវិញថាកម្ពុជាកំពុងដុតដៃដុងជើងបង្ក្រាបបន្ថែមទៀត

នយោបាយ៨ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ចរាចរណ៍១៣ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

Sokha Hotels

ព័ត៌មានពេញនិយម