ព័ត៌មានអន្ដរជាតិ
អ្វីជាគោលដៅដែល លោក ពូទីន ប្រាប់លោក Macron ថា រុស្ស៊ីនឹងជោគជ័យនៅអ៊ុយក្រែន?
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានប្រាប់ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងសម្រេចគោលដៅពីប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ទោះមានអ្វីកើតឡើងក៏ដោយ។
ក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយដោយវិមានក្រឹមឡាំង បន្ទាប់ពីប្រធានាធិបតីបារាំង និងរុស្ស៊ីបាននិយាយគ្នាតាមទូរសព្ទ វិមានក្រឹមឡាំងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ពីគោលដៅរបស់ខ្លួនរាប់ទាំងការធ្វើឲ្យគ្មានយោធា និងអ៊ុយក្រែនមានអព្យាក្រឹតភាព។

សេចក្តីថ្លែងការណ៍បាននិយាយថា ការប៉ុនប៉ងណាមួយដោយរដ្ឋាភិបាលក្រុងកៀវក្នុងការពន្យារពេលការចរចាវាងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែននឹងនាំឲ្យទីក្រុងមូស្គូបន្ថែមការទាមទារទៀតចូលទៅក្នុងបញ្ជីទាមទារដែលខ្លួនបានបញ្ចេញរួចហើយ។
សេចក្តីថ្លែងការណ៍បានលើកឡើងថា ៖«លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានគូសបញ្ជាក់យ៉ាងពិស្តារពីវិធីសាស្ត្រ និងលក្ខន្តិកៈជាមូលដ្ឋាននៅក្នុងបរិបទនៃការចរចាជាមួយភាគីអ៊ុយក្រែន។ វាត្រូវបានបញ្ជាក់ថា ដំបូងឡើយ យើងកំពុងពិភាក្សាគ្នាអំពីការធ្វើឲ្យគ្មានយោធា និងអព្យាក្រឹតភាពរបស់អ៊ុយក្រែន ដូច្នេះការគំរាមកំហែងលើសហព័ន្ធរុស្ស៊ីនឹងមិនចេញពីទឹកដីខ្លួនឡើយ»។
«វាត្រូវបានសង្កត់ធ្ងន់ថា ភារកិច្ចនៃប្រតិបត្តិការយោធាពិសេសនឹងត្រូវបានបំពេញក្នុងព្រឹត្តិការណ៍ណាមួយហើយការប៉ុនប៉ងដើម្បីពន្យារពេលវេលា អំពីការចរចានឹងនាំឲ្យបន្ថែមនូវការទាមទារទៀតលើរដ្ឋាភិបាលក្រុងកៀវនៅក្នុងគោលជំហរចរចារបស់ពួកយើង»។ សេចក្តីថ្លែងការណ៍បានបញ្ជាក់។

សេចក្តីថ្លែងការណ៍បាននិយាយថា ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុងដំណើរការស្របតាមផែនការ។ របាយការណ៍ដែលនិយាយថា កម្លាំងរុស្ស៊ីកំពុងទម្លាក់គ្រាប់បែកលើទីក្រុងកៀវគឺជាផ្នែកនៃយុទ្ធនាការណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត និងបញ្ជាក់ថា កម្លាំងរុស្ស៊ីកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារជនស៊ីវិល។
រុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា«ប្រតិបត្តិការពិសេស»ដែលខ្លួននិយាយថា មិនមានផែនការដើម្បីដណ្តើមទឹកដីទេ ប៉ុន្តែដើម្បីបំផ្លាញសមត្ថភាពយោធារបស់ប្រទេសជិតខាងភាគខាងត្បូង និងគ្រប់គ្រងលើអ្វីដែលខ្លួនចាត់ទុកថាជាអ្នកជាតិនិយមដ៏គ្រោះថ្នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ