កូវីដ-១៩
២ ថ្ងៃជាប់គ្នា កម្ពុជា រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ឡើងវិញ
ក្រសួងសុខាភិបាល នៅថ្ងៃនេះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដោយបានរកឃើញ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥នាក់ ខណៈ កាលពីម្សិលមិញ មានករណីស្លាប់ ១នាក់។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកស្លាប់ថ្មី ទាំង ៥ ករណីចុងក្រោយនេះ មិនបានចាក់វ៉ាក់សាំងកូវីដ១៩ ស្មើ សូន្យ បានន័យថា បានចាក់វ៉ាក់សាំង ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា បានចាក់ប៉ុន្មានដូសរួចនោះទេ។ ចំណែកករណីស្លាប់ ១ករណី កាលពីម្សិលមិញ គឺមិនបានចាក់វ៉ាក់សាំងទេ។
គួររំលឹកថា លោកស្រី ឱ វណ្ណែឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ភាគច្រើន ជាមនុស្សចាស់ អ្នកមានជំងឺច្រើន ឬរ៉ាំរ៉ៃ និងអ្នកមិនបានចាក់វ៉ាក់សាំងកូវីដ១៩។ ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ធ្លាប់បញ្ជាក់បន្តថា ទោះចាក់វ៉ាក់សាំងហើយ ក៏អាចឆ្លងជំងឺកូវីដ-១៩បានដែរ ប្រសិនបុគ្គលមិនអនុវត្ត ៣កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់ ប៉ុន្តែការចាក់វ៉ាក់សាំងអាចជួយការពារភាពធ្ងន់ធ្ងរនៃការរងការវាយលុកពីមេរោគ។

គិតត្រឹមថ្ងៃទី០៤ ខែមីណា នេះ កម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣ ០៣៨ ករណី ករណីឆ្លងកូវីដសរុប មានចំនួន ១៣១ ៧៣៨ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២៥ ៥៣៦ ករណី។
រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ