ព័ត៌មានជាតិ
ថ្ងៃទីមួយ មានគណបក្សនយោបាយចំនួន១៦ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មីនាយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះថា សម្រាប់ថ្ងៃទីមួយ នៃចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតទាំង២៥ មានគណបក្សនយោបាយចំនួន១៦ បានធ្វើការស្នើសុំចុះឈ្មោះបេក្ខជន។
បើតាមលោក សោម សូរីដា គណបក្សនយោបាយចំនួន១៤នោះរួមមាន៖ ទី១, គណបក្សប្រជាជនកម្ពុជា ទី២, គណបក្សភ្លើងទៀន, ទី៣, គណបក្សខ្មែររួបរួមជាតិ, ទី៤, គណបក្សហ៊្វុនស៊ិនប៉ិច ទី៥, គណបក្សឆន្ទៈខ្មែរ ទី៦, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទី៧, គណបក្សយុវជនកម្ពុជា ទី៨, គណបក្សខ្មែរស្រឡាញ់ជាតិ ទី៩, គណបក្សកែទម្រង់កម្ពុជា ទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទី១១, គណបក្សរស្មីខេមរា ទី១២, គណបក្សកម្ពុជានិយម ទី១៣, គណបក្សជនជាតិដើមប្រជាធិបតេយ្យ ទី១៤, គណបក្សខ្មែរតែមួយ ទី១៥, គណបក្សសញ្ជាតិកម្ពុជា និងទី១៦, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនោះបានឲ្យដឹងដែរថា នៅក្នុងដំណើរការនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចទទួលស្គាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២ ដែលបានដាក់អ្នកសង្កេតការណ៍ គឺទី១. សមាគមបញ្ញាវន្ដ និងយុវជនស្ម័គ្រចិត្ត ទី២. សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់អ្នកសង្កេតការណ៍សរុបចំនួនចំនួន១៥៨៦នាក់។ ជាមួយគ្នានេះ គ.ជ.ប កំពុងតែពិនិត្យពាក្យសុំរបស់អង្គការខុមហ្វ្រែលផងដែរ ដែលបានអ្នកដាក់អ្នកសង្កេតការណ៍ចំនួន២៤នាក់ ក្នុងនោះជាអ្នកសង្កេតការណ៍ចល័តចំនួន៥នាក់។
សម្រាប់បរិយាកាសទូទៅ ក៏ដូចជាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងដំណើរការនេះ លោក សោម សូរីដា បានអះអាងថា មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ ហើយជាការសន្និដ្ឋាននៅក្នុងថ្ងៃទីមួយ នៃការចាប់ផ្ដើមចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទីនេះ នៅទូទាំងប្រទេសបានប្រព្រឹត្តទៅដោយរលូនល្អ និងក្នុងបរិយាយកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។
គួរកត់សម្គាល់ដែរថា ក្នុងរយៈពេលមួយថ្ងៃ នៃការចាប់ផ្ដើមបើកការចុះបញ្ជីបេក្ខជននេះ គឺពុំមានបណ្ដឹងណាមួយកើតឡើងពាក់ព័ន្ធទៅនឹងអំពើបំពានលើបទបញ្ញត្តិជំពូក១៤ ដែលជាជំពូកទោសប្បញ្ញត្តិ ស្ដីពីការរៀបចំការបោះឆ្នោតឃុំសង្កាត់នោះទេ ដូច្នេះពុំមានបណ្តឹងណាមួយទាក់ទងទៅនឹងដំណើការនេះនោះទេ។
ដំណើរការការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។
លោក នុត សុខុម អនុប្រធាន គ.ជ.ប ធ្លាប់បានបញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ អាចដាក់ពាក្យស្នើសុំចុះបញ្ជីបេក្ខជនរបស់ខ្លួន ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ ពាក្យសុំចុះបញ្ជីបេក្ខជន ត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយសាមី។ ការផ្ទេរសិទ្ធិនេះមិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះមានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្ត៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់