Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោកបារម្ភខ្លាំង បើរោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុបផ្ទុះម្ដងទៀត នឹងធំជាងរោងចក្រ Chernobyl ១០ ដង

បានផុស

នៅ

បន្ទាប់​ពី​មាន​ព័ត៌មាន​បាន​រាយការណ៍​ថា រោងចក្រនុយក្លេអ៊ែរ Zaporizhia នៅអ៊ុយក្រែន ដែលជារោងចក្រដ៏ធំបំផុតនៅលើពិភពលោក ត្រូវបានដុត​និង​​វាយលុកពី​កងទ័ពរុស្ស៊ី។ ប៉ុន្តែ​ ភ្លើង​ដែលឆាបឆេះ​អាច​គ្រប់គ្រង​បាន​ ដោយគ្មានការលេចធ្លាយ​វិទ្យុសកម្មណាមួយឡើយ។

រោងចក្រនុយក្លេអ៊ែរ Zaporizhia នៅអ៊ុយក្រែន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រោងចក្រនុយក្លេអ៊ែរ Zaporizhia នៅអ៊ុយក្រែន

ទន្ទឹមនោះ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ ធ្វើ​ឲ្យ​មនុស្សជាច្រើនគិតដល់កាលពី៣៦ឆ្នាំមុន នៃវិបត្តិដ៏ខ្លាំងក្លា ពីរោងចក្រ នុយក្លេអ៊ែរ Chernobyl ដោយសារ​តែលោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេស​អ៊ុយក្រែន បានបង្ហោះសារថា “ កងទ័ពរុស្ស៊ីបានបាញ់ចេញពីគ្រប់ទិសទី ដើម្បីវាយប្រហារ។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប បើ​វា​ផ្ទុះ វា​នឹង​ធំ​ជាង Chornobyl ១០ ដង ។ ដូច្នេះរុស្ស៊ីត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់​ ហើយ​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថានការណ៍ ” ​។

រោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបានផ្ទុះ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៩៨៦

ដូច្នេះនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhian ឆេះ ពីការវាយឆ្មក់របស់​យោធារុស្ស៊ី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា ផលប៉ះពាល់អាចនឹងធំ ប្រសិន​បើរោងចក្រនុយក្លេអ៊ែរផ្ទុះ នោះវាប៉ះពាល់​ដល់ទៅ ១០ ដង ច្រើនជាងករណី Chernobyl ដែលមានន័យថា មនុស្សរាប់សិបលាននាក់​ អាចប្រឈមនឹងហានិភ័យនៃការចម្លងរោគមហារីក ហើយ​អាច​មាន​មនុស្ស​ស្លាប់​រាប់​ម៉ឺន​នាក់​ មិន​ធ្លាប់​មានលើពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចំណុចសំខាន់ ៥ ត្រូវការពារខ្លួន ប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរ កើតឡើងពិតមែន

ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ១២ នាទី មុន

អគ្គស្នងការរង រម្លឹកនគរបាលប៉ុស្តិ៍ត្រូវធ្វើឥរិយាបទជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យល្អ  

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៤៩ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ចរាចរណ៍៤៩ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម