Connect with us

ព័ត៌មានអន្ដរជាតិ

រំឭកគ្រោះមហន្តរាយ ផ្ទុះរោងចក្រនុយក្លេអ៊ែរ Chernobyl របស់ អ៊ុយក្រែន ធ្លាប់សម្លាប់មនុស្សរាប់លាននាក់

បានផុស

នៅ

គ្រោះមហន្តរាយនៃ​រោងចក្រ​​នុយក្លេអ៊ែរ Chernobyl របស់អ៊ុយក្រែន ជា​សោកនាដកម្ម​មួយ​ដែលបានកើតឡើង​នៅថ្ងៃសៅរ៍ទី ២៦ ខែមេសា ឆ្នាំ ១៩៨៦ ។ ហេតុការណ៍​នេះ​ បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់ ​និង​ធ្វើ​ឲ្យ​អ្នក​ដែល​រស់នៅ​កើត​ជំងឺ​​មហារីក ​ដោយសារ​តែ​ការ​លេច​ធ្លាយ​វិទ្យុសកម្ម​ចេញ​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ​​​នុយក្លេអ៊ែរ Chernobyl មានទីតាំងនៅ Chernobyl ក្នុង​តំបន់ Kiev ភាគ​ខាងជើង​អ៊ុយក្រែន​ ជិតព្រំដែន​បេឡារុស (នៅ​ពេលនោះ អ៊ុយក្រែន និងបេឡារុស នៅតែ​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត)។

ឧបទ្ទវហេតុ​នេះ​ កើតឡើងនៅពេលដែលវិស្វករ​កំពុង​ធ្វើតេស្តប្រតិបត្តិការ នៃប្រព័ន្ធត្រជាក់​បន្ទាន់ នៃ​ស្នូល​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​ប្រព័ន្ធ​ ត្រូវ​បាន​ពន្យារ​ពេល​ធ្វើ​តេស្ត​ដោយ​វិស្វករ​វេន​យប់​ រហូតដល់ការ​កើនឡើង​សម្ពាធ​ចំហាយ​ទឹកភ្លាមៗ។ ប៉ុន្តែ​ប្រព័ន្ធ​បិទ​ដោយ​ស្វ័យប្រវត្តិ​មិន​ដំណើរការទេ វា​ឡើង​កម្ដៅ​រហូត​ដល់​ស្នូល​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​លេខ ៤ រលាយ ​និង​ផ្ទុះឡើងមក។

ជា​លទ្ធផល​ នៃ​ការផ្ទុះ ផេះវិទ្យុសកម្មបានហក់ចូលទៅក្នុងបរិយាកាស គ្រប​ដណ្ដប់​ភាគ​ខាង​លិច​នៃ​សហភាពសូវៀត អឺរ៉ុប​ខាង​កើត អឺរ៉ុប​ខាងលិច អឺរ៉ុប​ខាងជើង បាន​បង្ខំ​ឲ្យ​អ៊ុយក្រែន បេឡារុស និង​រុស្ស៊ី ជម្លៀស​ប្រជាជន​ជិត ៣៥ម៉ឺន​នាក់ជាបន្ទាន់ពីតំបន់​នោះ។

មនុស្ស ៣១ នាក់បានស្លាប់ភ្លាមៗ​ ដោយសារតែ​​​ជា​ម៉ាស៊ីន​រ៉េអាក់ទ័រ រួមទាំង​បុគ្គលិក​សង្គ្រោះ​បន្ទាន់។ ប៉ុន្តែ​របាយការណ៍ UNSCEAR បង្ហាញពីការស្លាប់ចំនួន ៦៤ នាក់គិតត្រឹមឆ្នាំ ២០០៨ ដែល​ត្រូវ​បាន​បញ្ជាក់​ថា​បណ្ដាល​មកពី​វិទ្យុសកម្ម ខណៈដែល Chernobyl បានប៉ាន់ប្រមាណថា​ចំនួន​អ្នក​ស្លាប់​អាច​មាន​ដល់ទៅ ៤,០០០ នាក់​ក្នុង​ចំណោមអ្នក​ដែលត្រូវបានប៉ះពាល់​នឹង​កម្រិត​វិទ្យុសកម្មខ្ពស់។ (បុគ្គលិកសង្គ្រោះបន្ទាន់ ២០០.០០០នាក់ អ្នកជម្លៀស១១៦.០០០នាក់ និង​អ្នក​ស្រុក២៧០.០០០ នាក់នៅក្នុង​តំបន់​ដែល​មានមេរោគច្រើនបំផុត) តួលេខនេះ​គឺជាការប៉ាន់​ប្រមាណនៃចំនួនអ្នកស្លាប់​សរុប រួមទាំង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ប្រហែល ៥០នាក់ដែល​បានស្លាប់ភ្លាមៗ បន្ទាប់​ពីឧប្បត្តិហេតុ​វិទ្យុសកម្ម​ស្រួចស្រាវកុមារ ៩ នាក់​បានស្លាប់ដោយសារ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត ហើយអនាគតបានព្យាករថា មានមនុស្សស្លាប់សរុបចំនួន ៣,៩៤០ នាក់​ដោយសារ​ជំងឺ​មហារីក និង​ជំងឺមហារីកឈាមដែលបណ្ដាលមកពី​វិទ្យុសកម្ម។ គេប៉ាន់​ប្រមាណ​ថា​មនុស្សជាង ៦០០,០០០នាក់បានរងផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដោយ​ការផ្ទុះនេះ។

ទោះយ៉ាងណាក៏ដោយ ការស្រាវជ្រាវពី Greenpeace បង្ហាញថា ចំនួនអ្នកស្លាប់​ដោយសារជំងឺ​មហារីក​ នៅក្នុងគ្រោះមហន្តរាយ Chernobyl គឺប្រហែល១០០,០០០ ទោះបីជាជំងឺ​មហារីក​អាច​កើតឡើង ដោយសារហេតុផលផ្សេងទៀតក៏ដោយ។ មូលហេតុ​នៃជំងឺមហារីកទាំងនេះ ​ចំពោះមនុស្ស គឺវិទ្យុសកម្ម​ដែលសាយភាយ​ចេញពី Chernobyl ហើយចំនួនអ្នកស្លាប់ដោយសារជំងឺមហារីក​ នៅតែបន្តកើន​ឡើង។ នេះ​ក៏​ព្រោះ​តែ​មនុស្ស​ នៅ​តែ​រស់​នៅ​ក្នុង​តំបន់​ដែល​មាន​ជាតិ​វិទ្យុសកម្ម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ wikipedia

ចុចអាន៖ពិភពលោកបារម្ភខ្លាំង បើរោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុបផ្ទុះម្ដងទៀត នឹងធំជាងរោងចក្រ Chernobyl ១០ ដង

ចុចអាន៖ថាមពលនុយក្លេអ៊ែរខ្លាំងកម្រិតណា ហើយប៉ះពាល់អាយុជីវិតមនុស្សទូទាំងពិភពលោកដែរទេ?




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ៥៣ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម