Connect with us

ជីវិតកម្សាន្ដ

Alyssa Dezek តារា​ចម្រៀង​យូធ្យូប​អាយុ ១២ ឆ្នាំ ​រក​ចំណូល​បាន ១០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ

បានផុស

នៅ

Alyssa Dezek តារា​ចម្រៀង​យូធ្យូប​អាយុ ១២ ឆ្នាំ​ដែល​មាន​សម្រស់​គួរ​ឲ្យ​ស្រលាញ់​របស់​ម៉ាឡេស៊ី​ ពេល​នេះ​​ទើប​តែ​ទិញ​រថយន្ត​​ដំបូង​របស់​នាង​ម៉ាក Toyota Vellfire SUV ដែល​មាន​តម្លៃ ៥៨,០០០ ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥទ្ធិពល​​យូធ្យូប​និង​អ៊ិនស្តាក្រាម​របស់ ​Dezek បាន​ចាប់ផ្ដើម​បង្ហោះ​វីដេអូ​តាំង​ពី​នាង​មាន​អាយុ ៥ ឆ្នាំ។ ចាប់តាំង​ពី​ពេល​នោះ​មក ​នាង​បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ TV2 របស់​កម្មវិធី Chiki Boom ម៉ាឡេស៊ី​​ ដែល​បាន​បញ្ចេញ​នូវ​ចម្រៀង​ដើម​និង​បង្កើត​ចំណងជើង​ថា ​ជា​តារា​វ័យ​ក្មេង​ជាងគេ ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​យូធ្យូប​កំពូល ១០ របស់​ម៉ាឡេស៊ី។

Alyssa Dezek ទទួល​បាន​ការ​គាំទ្រ​រាប់​លាន​នាក់​ ចាប់តាំង​ពី​នាង​បាន​បើក​ឆានែល​យូធ្យូប​ ហើយចេញ​នូវបទចម្រៀង​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​កាល​ពី ៧ ឆ្នាំមុន។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​តារា​ចម្រៀង​តូច​រូប​នេះ​ គឺនាងបាន​លេច​មុខ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​កម្មវិធី​ទូរទស្សន៍​ដូចជា​កម្មវិធី​អប់រំ​កុមារ ឆានែល TV2 ដែល​បង្ហាញ​ពី Chiki Boom។ ប្រជាប្រិយ​ភាព​របស់​នាង​កាន់​តែ​រីកសាយ​ហួស​ប្រទេស​កំណើត​ខ្លួន​ រហូត​ទៅ​ដល់​​ ឥណ្ឌូណេស៊ី​​ សិង្ហបុរី​ និង​ព្រុយណេ​ផង​ដែរ។

នៅ​ខែ ​វិច្ឆិកា ​ឆ្នាំ ២០១៩ Dezek បាន​បញ្ចូល​វីដេអូ​ចម្រៀង​ជា​ផ្លូវការ​ សម្រាប់​បទចម្រៀង​ដើម​របស់​នាង​ដែល​មាន​ចំណងជើង​ថា ” Lagu Untuk Kamu ” ។  ចំនួន​អ្នក​មើល​វីដេអូ​បាន​កើន​ដល់ ១០ លាន​នាក់​ គិត​ត្រឹម​ខែ​សីហា​ ឆ្នាំ​នេះ។ ដើម្បី​អបអរសាទរ​សមិទ្ធផល​មួយ​នេះ Dezek បានធ្វើ​វីដេអូ​ប្រគល់​ការ៉េម​ដោយ​ឥតគិតថ្លៃ​ដល់​មនុស្ស ៧៧ នាក់ ​និង​ចែករំលែក​ព្រឹត្តិការណ៍​នេះ​ក្នុងយូធ្យូប​របស់​នាង។

មិន​ដល់​ពីរ​សប្ដាហ៍​ផង ​បន្ទាប់​ពី​នាង​បាន​បង្ហោះ​វីដេអូ​ឃ្លីប​ចែក​ការ៉េម​ដោយ​ឥតគិតថ្លៃ ​ចំនួន ៧៧ របស់​នាង ​ការ​មើល​បាន​កើន​ឡើង​ដល់​ជិត ៩០ លាន​នាក់។ ចំណែក​ឯ​ចំនួន​ទឹក​ប្រាក់​ដែល​អាច​ពង្រីក​បាន​សម្រាប់​វីដេអូ​តែ​មួយ​ ជា​ពិសេស​នៅ​ពេល​ប្រៀបធៀប​នឹង​ការ​បញ្ចូល​គ្នា​នៃ​ឆានែល​របស់​នាង​មាន​ចំនួន ៣៥០ លាន។

ការ​ទិញ​រថយន្ត​​ដំបូង​របស់​នាង

នៅ​ពេល​គេហទំព័រ​យូធូប​បាន​បង្កើត​ប្រាក់ចំណូល​ជា​ច្រើន ​កុមារ​តូច​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​រក​ប្រាក់​បាន​រហូតដល់ ១០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​សូចនាករ​ដ៏​ធំ​បំផុត​នៃ​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​នាង​ប្រហែល​ជា​ការ​ទិញ​រថយន្ត​ម៉ាក Toyota Vellfire ពណ៌​ខ្មៅ ​ដែល​មាន​តម្លៃ​ជាង ៥៨.០០០ ដុល្លារ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ។

Dezek  ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ឲ្យ​ថា​ តារា​ចម្រៀង​យូធ្យូប​វ័យ​ក្មេង​ជាង​គេ ​នៅ​លំដាប់​កំពូល​ទាំង ១០ របស់​ប្រទេស​ម៉ាឡេស៊ី។

នៅ​ខែ​ឧសភា​ឆ្នាំ ២០២០ Dezek បាន​ក្លាយជា​យូធ្យូប​ក្មេង​ជាង​គេ​ដែល​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​យូធូ្យូ​​របស់​ម៉ាឡេស៊ី​ ដែល​មាន​ចំនួន​អ្នក​តាមដាន​ប្រហែល ២,៥ លាន​នាក់។ ចាប់តាំង​ពី​ពេល​នោះ​មក ​ចំនួន​នេះ​បាន​កើន​ឡើង​ដល់ ៣,៥ លាន​នាក់​មិន​គួរ​ឲ្យ​ជឿ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ scmp

ចុចអាន៖ មេរៀនជីវិតក្នុងវិស័យសិល្បៈរបស់តារាចម្រៀងរ៉េប Nipsey Hussle

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ នាទីute មុន

ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានក្នុងចំណោមយុវជនកម្ពុជា

ជីវិតកម្សាន្ដ១២ នាទីutes មុន

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវគេរិះគន់ គ្រាន់តែមិនងាកក្រោយ

កីឡា២៣ នាទីutes មុន

ម្ចាស់ខ្សែក្រវាត់ពិភព​លោក​១០ខ្សែ​ Crawford ប្រកួត១៧ឆ្នាំមិនទាន់ចាញ់

ជីវិតកម្សាន្ដ៣១ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

Thuy Tien ក្រោយ​៣​ឆ្នាំ​​គ្រង​មកុដ MGI បន្សល់ទុកកេរ្តិ៍ឈ្មោះលើឆាក និងក្នុងបេះដូងអ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម