Connect with us

ជីវិតកម្សាន្ដ

នាយ ពែ​កមី សម្តែង​ការខកចិត្ត ​ក្រោយ​ឃើញ​ទង្វើ​គ្រូ​មហា​ជ័យ​ធ្វើ​រឿងនេះ​ នៅមុខ​ប្រាសាទអង្គរវត្ត​

បានផុស

នៅ

តារាកំប្លែងលោក ចែម ចាន់​រ៉ា ហៅនាយ ពាក់មី បានសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភរហូតបញ្ចេញប្រតិកម្មចំពោះទង្វើគ្រូមហាជ័យ ដែល​បានធ្វើ​ពិធី​សែន​ព្រេង​នៅមុខ​រូបចម្លាក់​បង្កាន់ដៃ​នាគ ​នៅ​បរិវេណ​ផ្លូវ​ចូលទៅ​កាន់​ប្រាសាទ​អង្គ​រនា​ទឹកដី​ខេត្តសៀមរាប​ កាលពី​ថ្មី​កន្លងទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​វីដេអូ​របស់​នាយ ពាក់​មី ក្រៅតែពី​ការ​រិះគន់​ដោយ​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់​គ្រូ​មហា​ជ័យ​ដែល​អះអាងថា​ខ្លួន​(​គ្រូ​មហា​ជ័យ​) ត្រូវបានបារមី​ព្រះ​ម៉ែ​នាគ ប្រាសាទអង្គរវត្ត​ចូល​សណ្ឋិ​ត​នោះ​ គឺ​នាយ ពែ​កមី ក៏បាន​លើកឡើង​ដែរ​ថា បើ​គ្រាន់តែ​រៀបចំ​ពិធី​ដោយមាន​ចេក​២​ឬ​៣​ស្និត​ក្រាល​កន្ទេល​តូច​មួយ​អញ្ចឹង​នោះ​ អាចធ្វើ​ឲ្យ​ប៉ះពា​ល់ដល់​អារម្មណ៍​មហាជន ​និង​សាបរលាប​មហិទ្ធិឫទ្ធិ​មិន​ខាន​ឡើយ​។​

​តារា​កំប្លែង​នាយ ពែ​កមី បាន​សង្កត់ធ្ងន់ថា ​សម្រាប់​ខ្ញុំ​ គឺ​មិន​គាំទ្រ​ទង្វើ​បែបនេះ​ជាដាច់ខាត​ ព្រោះ​ទាក់​ទង​នឹង​បារមី​ប្រាសាទអង្គរវត្ត​ គឺ​បារមី​ធំ​ណា​ស់បង​ប្អូន​ដោយសារតែ​ប្រាសាទ​អង្គរ​ជា​ដួងព្រលឹង​ជាតិ​យើង​ដែល​ពិភពលោក​ឲ្យ​តម្លៃ​ និង​មាន​ការគោរព​យ៉ាងខ្លាំង​ហើយ​ខ្ញុំ​មានជំនឿថា ​ប្រាសាទ​អង្គរ​មិនមែន​បុព្វបុរស​របស់​យើង​សាងសង់​ដោយ​ពឹងផ្អែក​តែ​លើកម្លាំ​ង​មនុស្ស​តែមួយ​មុខ​នោះទេ​។​

​នាយ ពាក់​មី និយាយទៀតថា​ លោក​ជឿថា នឹង​មាន​អ្វី​ជួយ​គាត់​(​បុព្វបុរស​សម័យ​ដើម​)​ទៅលើ​ខាង​សិល្បវិជ្ជា​មន្តអាគម ​ឬ​ក្បួនខ្នាត​អ្វីមួយ​ហើយ​ទើប​អាច​ធ្វើ​អង្គរវត្ត​បាន​ដ៏​អស្ចារ្យ​បែបនេះ​ ដែល​សម័យ​នោះ​មិនទាន់មាន​វិទ្យាសាស្ត្រ​ទំនើប។​ អញ្ចឹង​មកដល់​សម័យនេះ ​ក្នុងនាម​យើង​ជឿនិង​កាន់​គោរព​ព្រះ​ពុទ្ធ​សាសនា​យើង​នៅតែ​ជឿថា ​នៅមាន​ព្រលឹង​វិញ្ញាណ​បារមី​ថែរក្សា​នៅ​បរិវេណ​អង្គរ​ហ្នឹង​ដែរ​”​។​

​នាយ ពែ​កមី បន្ថែមថា ​អញ្ចឹង​បើសិន​ជាមាន​ដូច​គ្រូ​ម្នាក់នេះ​ទៅធ្វើ​ពិធី​តូចតាច​ត្រឹមតែ​ក្រា​ល​កន្ទេល​១ ចេក​២​ឬ​៣​ស្និត​ហើយ​គាត់​អះអាងថា ​សុទ្ធ​បារមី​ព្រះ​ម៉ែ​នាគ​ប្រាសាទអង្គរវត្ត​ចូល​សណ្ឋិត​នោះ​ គឺ​មិន​សក្ដិសម​នឹង​ឋានៈ​បារមី​អង្គរ​នោះទេ​។​ នាយ​យល់ថា​ នេះ​ជា​ទង្វើ​មិនល្អ​ទេ ​ព្រោះ​បើ​មាន​គ្រូ​ក្រោយៗ​ទៀត​យក​គំរូ​តាម​ដោយ​ធ្វើ​ពិធី​តូចតាច​ធម្មតាៗ​អញ្ចឹង​អាច​ធ្វើ​ឲ្យ​មានការ​សាបរលាប​ដល់​បារមី​ធំៗ​នៅ​អង្គរវត្ត​។​ ម្យ៉ាងទៀត​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្សាន្ត ។

​សូម​បញ្ជាក់ដែរថា កាលពី​ថ្មីៗ​នេះ​មាន​មហាជន​ជា ច្រើន​បាន​ផ្ទុះ​ការរិះគន់​យ៉ាង​ចាស់ដៃ​កក្រើក​បណ្តា ញ​សង្គម​ចំពោះ​ទង្វើ​គ្រូ​មហា​ជ័យ​បន្ទាប់ពី​បាន​ទៅធ្វើ​ពិធីសែនព្រេន​នៅ​តំបន់​អង្គរវត្ត​ដោយ​អះអាងថា ព្រះ​ម៉ែ​នាគ​ចូល​សណ្ឋិត​។ ​ជាមួយនឹង​ការរិះគន់​នេះដែរ​ ក៏មាន​មតិ​ជាច្រើន​បានស្នើឲ្យ​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យ​ឡើងវិញ ​ចំពោះ​សកម្មភាព​គ្រូ​មហា​ជ័យ​ខាងលើនេះ​ផងដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១៣ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម