សន្តិសុខសង្គម
ចាប់ខ្លួន អតីតប្រធានផ្នែកចាត់ការទូទៅក្រុមហ៊ុនសំណង់ សុីដាច់ប្រាក់ជាង ២ លានដុល្លារ
ភ្នំពេញ៖ អតីតប្រធានផ្នែកចាត់ការទូទៅនៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINNERS CO.LTD សឹង្ហបុរី កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទ.រំលោភលើទំនុកចិត្ត និង បទឆបោក ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២ លានដុល្លារ។
ជនសង្ស័យមានឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ អាតីតជាប្រធានចាត់ការទូទៅក្រុមហ៊ុន សឹង្ហបុរី មានទីលំនៅ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សំណុំរឿងខាងលើបានស្ថិតនៅលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ។
តាមប្រភពព័ត៌មានឱ្យដឹងថា ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺជាមេធាវីតំណាងដោយអាណត្តិ ឱ្យឈ្មោះ SAMSON TAN BOON HUA ជានាយកក្រុមហ៊ុនជនជាតិសឹង្ហបុរី។ តាមពាក្យបណ្តឹងបានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២០ ដោយសារបញ្ហាជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចសកលលោក នាយកក្រុមហ៊ុនរូបនោះមិនបានមកស្រុកខ្មែរ ដើម្បីពិនិត្យការងារនៅក្នុងក្រុមហ៊ុនទេ ដោយបានប្រគល់ការងារទទួលម៉ៅការសាងសង់ទាំងឡាយឱ្យឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាអ្នកមើលការខុសត្រូវ និងទទួលបន្ទុកក្នុងការចំណាយផ្សេងៗ ពាក់ព័ន្ធក្រុមហ៊ុន។
ក្នុងពេលនោះ នាយកក្រុមហ៊ុនជាជនជាតិសឹង្ហបុរី បានផ្ញើប្រាក់ចំនួនជាង ២ លានដុល្លារអាមេរិក ឱ្យទៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត តាមគណនេយ្យធនាគារ ABA ដើម្បីយកទៅចំណាយលើគម្រោងសាងសង់ផ្ទះ នៅសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងចំណាយលើប្រាក់បៀវត្សបុគ្គលិក កម្មកររបស់ក្រុមហ៊ុន។ លុះមកដល់ឆ្នាំ២០២១ នាយកក្រុមហ៊ុនខាងលើ ត្រូវបានម្ចាស់គម្រោងជាច្រើន និងអ្នកលក់គ្រឿងសំណង់រួមទាំងកម្មករ និងបុគ្គលិក ទាមទារប្រាក់ឈ្នួល និងថ្លៃសម្ភារៈគ្រប់បែបយ៉ាង ទើបដឹងថា លុយដែលផ្ញើនៅឈ្មោះ ខឹម ស៊ុនច័ន្ទថារ៉េត ជាង ២លានដុល្លារ ទុកឱ្យទូទាត់ទៅលើអ្វីដែលក្រុមហ៊ុនពាក់ព័ន្ធគម្រោងសាងសង់ និងបញ្ហាផ្សេងៗទាំងអស់នោះ ដូចផ្ញើត្រីអាំងនឹងឆ្មា។
ដោយសារសុីដាច់ប្រាក់ជាង ២លានដុល្លារ នោះទើបម្ចាស់ប្រាក់ត្រដាបត្រដួសមកពីចម្ងាយជួលមេធាវីខ្មែរឱ្យដាក់ពាក្យបណ្ដឹង ដើម្បីចាប់ខ្លួនជនខាងលើចាត់ការតាមច្បាប់៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ