Connect with us

ព័ត៌មានជាតិ

ឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ ​​ទទួលមរណៈភាព​ ដោយ​គាំងបេះដូង​

បានផុស

នៅ

លោកឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានទទួលមរណៈភាព​ហើយ កាលពី​វេលាម៉ោង ៧ និង២៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ ឆ្នាំ ដោយ​គាំងបេះដូង​ ហើយ​បច្ចុប្បន្នសព​​តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងបញ្ហានេះ កម្ពុជាថ្មីមិនទាន់អាចស្វែងរកការបញ្ជាក់ពីលោក​ឧត្តមសេនីយ៏ អ៊ុន សុវណ្ណ អ្នក​នាំ​ពាក្យ​​ក្រសួង​ការពារជាតិ​បាន​នៅ​ឡើយ​ទេ ប៉ុន្តែ​បើ​តាម​​​លេខាធិការដ្ឋានមូលដ្ឋានសមុទ្រ​បាន​បញ្ជាក់ថា ​“នាយនាវី នាយនាវីរង និងពលនាវិកទូទាំងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃ​កងយោធពលខេមរភូមិន្ទ មានការសោកស្តាយ និង​មាន​ទុក្ខយ៉ាងក្រៀមក្រំបំផុតដោយលោក​ឧត្តមនាវីទោ ទៀ សមស័ក្តិ មេបញ្ជាការរងមូលដ្ឋានសមុទ្រ បានទទួលមរណៈភាពនៅវេលាម៉ោង៧៖២៥ នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ៥៩ ឆ្នាំដោយរោគាពាធ (គាំងបេះដូង) បច្ចុប្បន្នសពតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន នៃសពស្ថិតនៅភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង”។​

ចំណែកលោកឧកញ៉ា ទៀ វិចិត្រ បាន​ចូលរួមសោកស្តាយ​ចំពោះមរណភាពនេះដែរ ដោយ​លោកបាន​សរសេរនៅលើហ្វេសប៊ុករបស់ខ្លួនយ៉ាងនេះថា “សោកស្តាយណាស់ !! បងប្រុសជាទីគោរពស្រឡាញ់ សូមបួងសួងដល់វិញ្ញាណក្ខន្ធបង បានទៅកាន់សុគតិភព។ បងធំត្រកូល “ទៀ” បង ទៀ សមស័ក្តិ ឧត្តមនាវីទោ មេបញ្ជាការរងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹករាម”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទី មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣៤ នាទី មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣៦ នាទី មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​

Sokha Hotels

ព័ត៌មានពេញនិយម