ព័ត៌មានជាតិ
មន្ទីរអប់រំខេត្តកោះកុង អំពាវនាវជួយសង្គ្រោះគ្រូបង្រៀន មានជំងឺជាច្រើន កំពុងសង្គ្រោះបន្ទាន់
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានធ្វើការអំពាវនាវដល់សប្បុរសជន ជួយបរិច្ឆាគថវិកាជួយសង្គ្រោះគ្រូបង្រៀនម្នាក់ មានជំងឺធ្ងន់ធ្ងរជាច្រើន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
យោងតាមលិខិតអំពាវនាវរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងចុះថ្ងៃទី០៤ ខែមីនានេះ បានឱ្យដឹងថា អ្នកគ្រូ អ៊ុំ ភសុមុនីនាថ កើតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩១ ជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន ចាំយាម បានបម្រើការងារក្នុង វិស័យអប់រំអស់រយៈពេល ១១ឆ្នាំកន្លងមកហើយ។ ជាអកុសល បច្ចុប្បន្នអ្នកគ្រូមានជំងឺតម្រងនោមធ្ងន់ធ្ងរ ប្រចាំកាយ (ដំណាក់កាលទី៥) រលាកសូត រលាកថ្លើម និងមានទឹកដក់ក្នុងសួត កំពុងសម្រាកព្យាបាល សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ និងត្រូវលាងឈាមរយៈពេលពីរថ្ងៃម្តង ដើម្បីកាត់បន្ថយជាតិពុលពីក្នុងខ្លួន ដោយត្រូវចំណាយថវិកា ក្នុងមួយថ្ងៃប្រមាណ ២០០ ដុល្លារសហរដ្ឋអាមេរិក។
ម៉្យាងវិញទៀតតាមការចង្អុលបង្ហាញរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត បានផ្ដល់អនុសាសន៍គួរបញ្ជូនអ្នកជំងឺទៅធ្វើការវះកាត់ប្ដូរក្រលៀននៅព្រះរាជាណាចក្រថៃឡង់ដ៍ និងត្រូវចំណាយថវិកាប្រមាណពី ៧០ ០០០ ដុល្លារសហរដ្ឋអាមេរិក ទៅ ១០០ ០០០ ដុល្លារសហរដ្ឋអាមេរិក ទាំងការសម្រាកព្យាបាល ការហូបចុក និងការស្នាក់នៅក្នុងមន្ទីរពេទ្យ។
លិខិតអំពាវនាវរបស់មន្ទីរអប់រំខេត្តកោះកុងបានបន្តថា ដោយខ្វះខាតថវិកា សម្ភារៈ ក្នុងការព្យាបាល សូមសម្ដេច ទ្រង់ ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសប្បុរសជននានា មេត្តាជួយ បរិច្ចាគជាថវិកាក្តី សម្ភារៈក្តី ដល់អ្នកគ្រូ ដើម្បីមានលទ្ធភាពបន្តក្នុងការព្យាបាល។
មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរង់ចាំទទួលនូវថវិកា សម្ភារៈ តាមទឹកចិត្តជ្រះថ្លានិងសប្បុរសធម៌របស់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នក ឧកញ៉ា អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសប្បុរសជនទាំងអស់ គ្រប់ពេលម៉ោងធ្វើការនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឬតាមរយៈគណនីប្រាក់រៀលABA 002 109 333 គណនីប្រាក់ដុល្លារ ABA 002 109 313 ឬលេខគណនីទាន់ចិត្ត ACLEDA O87 444 983 (លោកស្រី ទួត ម៉ាឡាអ៊ីសស្មាក់)៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង