សន្តិសុខសង្គម
រថយន្ត រ៉ឺម៉កម៉ូតូ និងម៉ូតូ បុកតកន្ទុយគ្នារងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ រថយន្តធុនធំមួយគ្រឿង ខណៈកំពុងបើកបរផ្លូវស្ទះហ្វ្រាំងមិនជាប់ជ្រុលបុកកង់បីឥណ្ឌារុញទៅបុករ៉ឺម៉កដឹកទឹកសុទ្ធបន្តបុករថយន្តCRV រុញទៅបុកម៉ូតូ៥គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារចោមចៅ តាមបណ្តោយផ្លូវចោមចៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFOSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ5A 1276 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតចុះផ្លូវក្រោមដីឆ្ពោះទៅផ្លូវចោមចៅខណៈមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកំពុងស្ទះស្រាប់តែហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌាពីក្រោយ រុញទៅបុករ៉ឺម៉កដឹកទឹកសុទ្ធរុញទៅបុករថយន្តRCV មួយគ្រឿងទៀតបន្តរុញទៅបុកម៉ូតូចំនួន៥គ្រឿងបន្ថែមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងយកសម្ភារៈទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕
ដោយ ៖ សុខា
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក