ព័ត៌មានអន្ដរជាតិ
មេទ័ពរុស្ស៊ី ២នាក់ទៀត ត្រូវអ៊ុយក្រែន បាញ់សម្លាប់
មន្ត្រីលោកខាងលិចម្នាក់បានអះអាងថា មេទ័ពរុស្ស៊ីពីរនាក់ទៀត ត្រូវបានសម្លាប់នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមេទ័ពកំពូលម្នាក់ ត្រូវបានសម្លាប់ដោយអ្នកបាញ់ស៊ីប។

លោកឧត្តមសេនីយ៍ Andrey Sukhovetsky អាយុ៤៧ឆ្នាំ ត្រូវបានសម្លាប់ដោយអ្នកបាញ់ស៊ីបអ៊ុយក្រែន ខណៈដែលអ្នកស្លាប់ចុងក្រោយបំផុត២នាក់ទៀត ក៏ជាមន្ត្រីជាន់ខ្ពស់ផងដែរ ថ្វីបើភ្លាមៗឈ្មោះរបស់ពួកគេ មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ។
សារព័ត៌មាន Telegraph បានរាយការណ៍ថា ម្នាក់ជាមេបញ្ជាការកងពល និងម្នាក់ទៀតជាមេបញ្ជាការកងវរសេនាធំ។

លោក Sukhovetsky ដែលជាមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ យោធាមជ្ឈិមរុស្ស៊ីលេខ៤១ បានទទួលមរណភាពកាលពីថ្ងៃពុធ ខណៈដែលកងកម្លាំងការពារជាតិអ៊ុយក្រែន វាយបកទប់ទល់ការវាយលុករបស់រុស្ស៊ី។
ការស្លាប់របស់គាត់ ត្រូវបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសហការីឈ្មោះ Sergey Chipilyov ហើយត្រូវបានរាយការណ៍យ៉ាងទូលំទូលាយដោយសារព័ត៌មានរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ថា ទាហានរុស្ស៊ី កំពុងចាប់រំលោភស្រីៗ ក្នុងទីក្រុងដែលពួកគេកាន់កាប់

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?