ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់ពីមូលហេតុការលុកលុយ អ៊ុយក្រែន ហួសព្រំដែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកបានជ្រើសរើសការវាយប្រហារអ៊ុយក្រែនហួសពីព្រំដែននៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) ដើម្បីការពារលោកខាងលិចពីការផ្គត់ផ្គង់ “អ្នកជាតិនិយម និងជ្រុលនិយម” ឥតឈប់ឈរជាមួយនឹងធនធានផ្សេងៗដូចជា អាវុធ និងលុយជាដើម ។

លោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីបានបំផ្លាញទីតាំងយោធាអ៊ុយក្រែន ដូចជាប្រព័ន្ធការពារអាកាស និងឃ្លាំងអាវុធជាដើម ។
លោកប្រធានាធិបតីបាននិយាយថា លោកបានបញ្ជាឲ្យទាហានរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីសប្តាហ៍មុន ដើម្បីកម្ចាត់ “ការគំរាមកំហែងពិតប្រាកដ” ដែលមកពីទីក្រុងកៀវ និងអង្គការណាតូ ។ ទីក្រុងមូស្គូបានតវ៉ាជាយូរមកហើយចំពោះហេដ្ឋារចនាសម្ព័ន្ធយោធាលោកខាងលិចនៅតាមព្រំដែនរបស់ខ្លួន និងការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ។

លោក ពូទីន បាននិយាយថា “ពួកគេបានចាប់ផ្តើមនិយាយយ៉ាងសកម្មថា ពួកគេនឹងទទួលស្គាល់អ៊ុយក្រែនទៅកាន់អង្គការណាតូ ។ តើនេះនឹងនាំទៅរកអ្វី? សមាជិកផ្សេងទៀតនៃសម្ព័ន្ធភាពត្រូវតែគាំទ្រអ៊ុយក្រែនក្នុងករណីជម្លោះយោធាមែនឬទេ ។ ពួកគេនឹងវាយប្រហារនៅតំបន់គ្រីមៀ ហើយយើងនឹងត្រូវបង្ខំឲ្យធ្វើសង្គ្រាមជាមួយណាតូឬ ។ តើអ្នកយល់ពីផលវិបាកនេះទេ? លោកប្រធានាធិបតីបានបញ្ជាក់ថា លោកចង់ឲ្យអ៊ុយក្រែនក្លាយជាប្រទេសអព្យាក្រឹត ។
គួរបញ្ជាក់ថា តំបន់គ្រីមៀបានបោះឆ្នោតចាកចេញពីអ៊ុយក្រែន ហើយចូលរួមជាមួយរុស្ស៊ីភ្លាមៗ បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅទីក្រុងកៀវ ហើយអំឡុងពេលនោះ វាក៏ជាពេលដែលសាធារណរដ្ឋប្រជាមានិត Donetsk (DPR) និង Lugansk (LPR) បានបំបែកចេញពីអ៊ុយក្រែន ។

រុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដោយលើកហេតុផលថាខ្លួនកំពុងការពារតំបន់ DPR និង LPR ។ លោក ពូទីន ក៏បានអះអាងដែរថា លោកកំពុងស្វែងរក “ការគ្មានយោធា និងការបំផ្លិចបំផ្លាញ” នៃប្រទេសនេះ ។
ទន្ទឹមនោះ ក្រុងកៀវបាននិយាយថា ការវាយប្រហារនេះគឺមិនមានការបង្កហេតុទាំងស្រុងនោះទេ ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយផងដែរ ។ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរដ្ឋជាសមាជិកសហភាពអឺរ៉ុប ចាប់តាំងពីពេលនោះមក បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងលើរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អតីតទីប្រឹក្សាប្រធានាធិបតី អ៊ុយក្រែន ថា “យើងនឹងកប់ទ័ព រុស្ស៊ី ក្នុងពេល ៤៨ ម៉ោង”

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ