Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ពូទីន​ បង្ហាញ​​លក្ខខណ្ឌ​​​ដែល​​ផ្តល់​​​ឲ្យ​​ការ​​វាយ​ប្រហារ​​នៅ​អ៊ុយក្រែន​ឈប់​

បានផុស

នៅ

លោកប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ​បាន​ប្រាប់​មេ​ដឹក​នាំ​តួកគី​លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា រដ្ឋាភិបាល​​ប្រទេស​អ៊ុយក្រែន​​ត្រូវ​តែ​បញ្ឈប់​បាញ់​គ្នា​ និង​បំពេញ​​ចំពោះ​​ការទាម​ទារ​ទាំង​អស់​​របស់​ទី​ក្រុង​មូស្គូ​ដើម្បី​ឲ្យ​ការ​ការ​ប្រយុទ្ធ​​​គ្នា​​​​នៅ​អ៊ុយក្រែន​​ត្រូវ​បាន​បញ្ឈប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេវា​សារព័ត៌មាន​របស់​វិមាន​ក្រឹមឡាំង​ថា លោក​ ពូទីន បាន​ពន្យល់​កំឡុង​​ពេល​ការ​ហៅ​ទូរសព្ទ​ថា ៖«ប្រតិបត្តិការ​ពិសេសរបស់​ទី​ក្រុង​មូស្គូ​លើ​ប្រទេស​ជិត​ខាង​បញ្ឈប់​ទៅ​បាន លុះ​ត្រា​​​តែ​ទី​ក្រុង​កៀវ​បញ្ឈប់​​សកម្មភាព​យោធា​របស់​ខ្លួន និង​បំពេញ​តាមការទាមទារ​របស់​រុស្ស៊ី​​ដែល​បាន​ដឹង​ច្បាស់​ហើយ»។​

លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​ធានា​​ចំពោះ​លោក Erdogan ​ថា រុស្ស៊ី​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយសម្រាប់កិច្ច​សន្ទនា​ជា​មួយ​ភាគី​អ៊ុយក្រែន ព្រម​ទាំង​ដៃ​គូ​បរទេស​​​នានា​ដើម្បី​រក​ដំណោះ​ស្រាយ​សន្តិភាព​​ចំពោះ​សង្គ្រាម។

ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​ព្រមាន​ថា ការ​ប៉ុន​ប៉ង​ណា​មួយ​ដើម្បី​អូស​ទាញ​ការ​ចរចា​​​ដែល​អាច​ត្រូវ​ធ្វើ​ឡើង​ដោយ​ភាគី​អ៊ុយក្រែនដើម្បី​ប្រមូល​ផ្តុំ​កង​កម្លាំង និង​​ធន​ធាន​របស់​ខ្លួន​នឹង​​​​​ក្លាយ​ជា​បរាជ័យ​​ខ្លួន​ឯង។

លោក​ប្រធានាធិបតី​ ពូទីន​ បាន​បន្ថែម​ថា យោធា​រុស្ស៊ី​ធ្វើ​អ្វី​ៗ​​គ្រប់​យ៉ាង​ដើម្បី​​ការពារ​ជីវិត​ជន​ស៊ីវិល​ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​លើ​តែ​ទីតាំង​យោធា​អ៊ុយក្រែន​ប៉ុណ្ណោះ។ លោក​ថា ៖«ក្នុង​បរិបទ​នេះ​​ សកម្មភាព​​អ្នក​​ជាតិ​និយម ដែល​ជា​អង្គភាពមេ​ទ័ព​ neo-Nazi ​មើលទៅ​ពិត​ជា​ឃោរឃៅ និងអាត្មានិយម​ ដោយ​សារ​​ពួក​គេ​បន្ត​​បាញ់​ផ្លោង​​នៅ​តំបន់ Donbass ​និង​ប្រើ​ជន​ស៊ីវិល រាប់​ទាំង​ជន​បរទេស​ដែល​ត្រូវ​​បានចាប់​ធ្វើ​ជា​ចំណាត់​ខ្មាំង​​ដែល​ជា​ខែល​មនុស្ស​ជាតិ​នៅ​ក្នុង​ទី​ក្រុង និង​ទី​ប្រជុំ​ជន​នានា​របស់​អ៊ុយក្រែន»។

យោងតាម​ការិយាល័យ​របស់​លោក​ប្រធានាធិបតី​តួកគី លោក Erdogan បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​លោក ពូទីន ថា បទ​ឈប់​បាញ់​គ្នា​​​បន្ទាន់​ពិត​​ជា​សំខាន់​ណាស់​នៅ​អ៊ុយក្រែន​ដើ​ម្បី​ផ្តល់​​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជា​ជន​ និង​បង្កើត​លក្ខខណ្ឌ​សម្រាប់​ដំណោះ​ស្រាយ​នយោបាយ។

លោក​ប្រធានាធិបតី​តួក​គី​បាន​ជំរុញ​សមភាគី​រុស្ស៊ី​តាម​ទូរសព្ទ​ថា ៖«សូម​បើក​ផ្លូវ​ដើម្បី​សន្តិភាព​ទាំង​អស់​គ្នា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម