Connect with us

ព័ត៌មានជាតិ

ទូតចិន ៖ ការ​ដាក់​ទណ្ឌកម្ម​លើរុស្ស៊ី មិនត្រឹមតែមិនអាចជួយអ្វីបាន តែនឹងរំខានដល់ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន

បានផុស

នៅ

លោក វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ​បានអះអាងថា ការ​ដាក់​ទណ្ឌកម្ម​ទៅលើរុស្ស៊ី ​​មិន​ត្រឹមតែមិនអាចជួយអ្វីបាននោះទេ ប៉ុន្តែនឹង​រំខានទៅ​ដល់​​​​ដំណោះស្រាយ ​វិបត្តិនៅអ៊ុយក្រែន តាមវិធីសាស្រ្តនយោបាយទៀតផង។

ការលើកឡើងរបស់លោក វ៉ាង វិនធាន ខាងលើនេះ គឺ​នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំ ​នាថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២​២​នេះ​។ លោក​ថា ​ស្ថានការណ៍នៅអ៊ុយក្រែន ​បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមលោក វ៉ាង វិនធាន ​សង្រ្គាមត្រជាក់បានបញ្ចប់យូរណាស់មកហើយ អង្គការណាតូគួរតែបោះ​បង់ចោលនូវគំនិតសង្គ្រាមត្រជាក់ ដោយផ្អែកលើការប្រយុទ្ធ ឬការប្រឈមមុខដាក់គ្នាជាក្រុម​ ឲ្យបានឆាប់។

លោកថា ការ​ទាមទារសន្តិសុខសមរម្យរបស់រុស្ស៊ី គួរតែត្រូវបានដោះស្រា​យ​ឲ្យបានត្រឹមត្រូវ ហើយប្រទេសចិន គាំទ្រអង្គការណាតូ សហភាពអឺរ៉ុប និងរុស្ស៊ី ឲ្យចាប់ផ្ដើមធ្វើការសន្ទនាឡើងវិញ និងស្វែងរកយុទ្ធសាស្ត្រ កសាង​សន្តិសុខ​នៅអឺរ៉ុប ប្រកបដោយ​ប្រសិទ្ធភាព និងនិរន្តរភាព។

​លោក​ឯក​អគ្គរដ្ឋទូតចិន​ បានបញ្ជាក់ថា «ចិនតែងតែប្រឆាំង នូវការដាក់ទណ្ឌកម្មខុសច្បាប់​ ដោយឯកតោភាគីលើប្រទេសមួយ ដែលមានអធិប​តេយ្យ​ភាព។ ការដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី មិន​ត្រឹម​តែមិនអាចជួយអ្វីបាន ប៉ុន្តែនឹងរំខានទៅដល់​ដំណោះស្រាយ វិបត្តិនៅអ៊ុយក្រែន តាមវិធីសាស្រ្តនយោបាយ។ ប្រទេសចិនស្វាគមន៍ការសន្ទនា និងការចរចាដោយផ្ទាល់​រវាងរុស្ស៊ី និងអ៊ុយក្រែន និងបន្តសម្របសម្រួល ជំរុញការចរចាសន្តិភាព តាមរបៀបរបស់ខ្លួន ហើយគាំទ្រ និងលើកទឹកចិត្ត​រាល់កិច្ចខិតខំប្រឹងប្រែង តាមដែលអាចធ្វើទៅបាន សម្រាប់ការដោះស្រាយ វិបត្តិនៅអ៊ុយក្រែន ដោយសន្តិវិធី​»៕

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម