នយោបាយ
លោក Jean-François Tain បង្ហាញនូវសេណារីយ៉ូចំនួន៥ ចំពោះសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន
លោក Jean-François Tain អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយអន្តរជាតិ និងជានាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិជាខេមរភាសា បានបង្ហាញនូវសេណារីយ៉ូ ៥ ដែលអាចនឹងកើតឡើងចំពោះបញ្ហាសង្រ្គាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយុក្រែន។ ការបង្ហាញពីសេណារីយ៉ូរបស់អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយអន្តរជាតិរូបនេះធ្វើឡើង ខណៈដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែក្តៅទៅៗ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃចន្ទនេះ លោក Jean-François Tain បានសរសេរថា សេណារីយ៉ូនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន គឺទី១. អ៊ុយក្រែនចាញ់សង្គ្រាម។ លោកបញ្ជាក់ថា សម្រាប់រុស្ស៊ីឈ្នះសង្គ្រាមជារឿងមួយ កាន់កាប់អ៊ុយក្រែនជារឿងមួយផ្សេង ម្ល៉ោះហើយ អាចនឹងមានលទ្ធភាពពុះចែកអ៊ុយក្រែនជា២(ខាងកើតផ្តាច់ការនិងរុស្ស៊ីនិយម, ខាងលិចសេរីប្រជាធិបតេយ្យ និងបស្ចិមលោកនិយម ) ឬអាចនឹងមានការលើកបន្តុបដាក់នៅក្រុងKiev នូវរដ្ឋាភិបាលមួយផ្តាច់ការរណបរុស្ស៊ី ដូចអ្វីដែលកំពុងប្រព្រឹត្តទៅនៅបេឡូរុស សព្វថ្ងៃ។

សេណារីយ៉ូទី២. គឺសង្គ្រាមអូសបន្លាយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ បើតាមលោក Jean-François Tainអំណាចរបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelensky មិនរលំ ដឹកនាំការប្រយុទ្ធយូរឆ្នាំ ហើយដោយមានជំនួយយោធា និងជំនាយការណ៍សម្ងាត់ពីលោកសេរី គឺសង្គ្រាមក្លាយជាសង្គ្រាមទីក្រុង ឬសង្គ្រាមព្រៃយូរឆ្នាំ។ សេណារីយ៉ូទី៣. គឺសង្គ្រាមរីកធំ។ លោកថា ពូទីន អស់ពីស្រូបយកបេឡារុស និងអស់ពីឈ្លានពានយកអ៊ុយក្រែន នឹងបន្តធ្វើសង្គ្រាមឈ្លានពានយកហ្សកហ្ស៊ី និងម៉ូលដាវីទៀត តែចៀសវាងមិនប៉ះពាល់ប្រទេសសមាជិកណាតូណាមួយទេ។ លោក Jean-François Tain បន្ថែមថា លោកពូទីន ហ៊ានប៉ះពាល់សមាជិកណាតូ ឬណាតូប៉ះគ្នានឹងរុស្ស៊ីក្នុងប្រការណាមួយ សង្គ្រាមនៅពេលនោះ នឹងរីកធំ ក្លាយជាសឹករវាងរុស្ស៊ី និងណាតូ គឺជាការផ្តើមឡើងនៃសង្គ្រាមលោកលើកទី៣។

សេណារីយ៉ូទី៤. គឺលោកពូទីនធ្លាក់។ ត្រង់ចំណុចនេះ លោក Jean-François Tain បានអះអាងថា អាចកើតឡើងទាល់តែកងទ័ពឈប់ស្តាប់បញ្ជាពូទីន ហើយប្រជាជនរុស្ស៊ីងើបបះបោរប្រឆាំងនឹងលោកពូទីន និងពួកអ្នកមាន និងអ្នកមានអំណាច(Oligarch) ដើរចេញពីលោកពូទីន។ ចំណែក សេណារីយ៉ូទី៥. គឺសង្គ្រាមនុយក្លេអ៊ែរ៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ