ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ប្រាប់ឱ្យពលរដ្ឋបញ្ឈប់សកម្មភាពញុះញង់ប្រមាថលើសមត្ថកិច្ច ក្នុងពេលចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ
អាជ្ញាធរខណ្ឌទួលគោក បានស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពបង្កការញុះញង់ រហូតមានការគប់ផ្លែឈើ និងជេរប្រមាថមកល់កកម្លាំងមន្ត្រីសមត្ថកិច្ច ក្នុងពេលសមត្ថកិច្ចចុះរៀបចំសណ្ដាប់ធ្នាប់។
រដ្ឋបាលខណ្ឌទួលគោកបញ្ជាក់ថា ប្រសិនបើបងប្អូននៅតែបន្តសកម្មភាពល្មើសតទៅទៀត នឹងត្រូវប្រឈមនិងការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
អាជ្ញាធរតម្រូវឲ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមរយៈសេចក្តី ណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរក្សាសណ្តាប់ធ្នាប់ លំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ព្រមទាំងកាត់បន្ថយបានការកកស្ទះចរាចរណ៍ អនាម័យ បរិស្ថានល្អ។
កន្លងមករដ្ឋបាលខណ្ឌទួលគោកបានអនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹងជាច្រើនលើកច្រើន សារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តការ រៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) នេះ។
ផ្ទុយទៅវិញបងប្អូនអាជីវករមួយ ចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រង់ផ្លូវនេះដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលំទាំងឡាយ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនានារបស់រដ្ឋបាលខណ្ឌដែលបានដាក់ចេញកន្លងមក។
ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួល គោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់នៃស្នងការនគរបាលរាជធានី ភ្នំពេញ បានចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុ វត្តវិធានការរដ្ឋបាលមានជនមួយក្តាប់តូចបានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារៈផ្សេងៗគប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី និងកង កម្លាំងដែលកំពុងបំពេញភារកិច្ច។
លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថ ធ្ងន់ៗមកលើមន្ត្រី នឹងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារៈផ្សេងៗមកគរបិទកំណាត់ ផ្លូវម៉ៅសេទុង(ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង។
រដ្ឋបាលខណ្ឌ ប្រកាសជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជា បទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់។ ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២២ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ