ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១
(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរទិវានារីអន្ដរជាតិ ០៨មីនា ខួបលើកទី១១១។ ពិធីនេះ ក៏មានការចូលរួមពីភរិយាថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាល ដែលជាស្ត្រីជាច្រើនរូបផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកស្រីតែងតែនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស បុគ្គលិក មន្ត្រីរាជការសុខាភិបាលជានារី ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបណ្ឌិតបានបន្ថែមថា ឆ្នាំនេះក៏ដូចពីឆ្នាំមុនៗដែរ ក្នុងឱកាសអបអរសាទរទិវានារីអន្ដរជាតិខួបលើកទី១១១នេះ ពិពភលោកបានជ្រើសរើសយកប្រធានបទមួយគឺ សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត នៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង រំលឹកពីការតស៊ូរបស់ស្រ្ដី ក្នុងការធ្វើឲ្យសម្រេចបាននូវ សមធម៌ សន្ដិភាព និង ការអភិវឌ្ឍ នៅក្នុងសង្គម ដើម្បីឲ្យស្រ្ដីទួទលបាននូវការគោរព សិទ្ធិ សេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍ គ្រួសារ និងប្រទេសជាតិ។
លោកបានបន្តថា បច្ចុប្បន្ននេះ ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ ការពារសន្តិសុខជាតិ មិនអាចខ្វះបាន និងបានប្រែក្លាយពីស្ត្រី ដែលមានមុខរបរប្រពៃណី មកជាស្ត្រីដែលមានជំនាញវិជ្ជាជីវៈពិតប្រាកដ តាមរយៈការបណ្តុះបណ្តាលជំនាញ និងបានចូលរួមក្នុងការបំពេញបេសកកម្មដោះមីននៅបរទេស ដោយជ្រកក្រោមស្លាករបស់អង្គការសហប្រជាជាតិ ក្នុងនាមជាកងទ័ពស្ម័គ្រចិត្ត។
សូមបញ្ជាក់ថាមុខតំណែង តួនាទីសំខាន់ៗ ក្នុងការទទួលខុសត្រូវជាអ្នកដឹកនាំនៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង ជានារី ដែលឆ្នាំនេះ មានការកើនឡើង៖ ទី១៖ ប្រធានការិយាល័យ ០១រូប ទី២៖ អនុប្រធានការិយាល័យស្រុកប្រតិបត្តិ ៣រូប ទី៣៖ ប្រធានមណ្ឌលសុខភាព ១៦រូប ទី៤៖ អនុប្រធានមណ្ឌលសុខភាព ២៤រូប។
មន្ត្រីរាជការបុគ្គលិកមកពីមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកទាំង៦ និងមណ្ឌលសុខភាពទាំង ៤៧សរុប ៩៨នាក់។ នារីដែលបានចូលរួម ក្នុងម្នាក់ៗ ទទួលបានសំពត់សឹង ១ និងថវិកា ៣ ម៉ឺនរៀល ក្នុងពិធីនេះ ចំណាយថវិកាសរុបមានចំនួន ៦ ៩៣០ ០០០រៀល៕ ដោយ:ភក្ដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?