សុខភាព
ផ្លែឈើ ៣ ប្រភេទនេះ ល្អចំពោះសុខភាពភ្នែក គួរញ៉ាំជាប្រចាំ
ការញ៉ាំផ្លែឈើជារៀងរាល់ថ្ងៃ ពិតជាអាចផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពភាព។ ប៉ុន្តែ មានផ្លែឈើមួយចំនួន មិនត្រឹមតែល្អ ចំពោះសុខភាពទូទៅទេ តែក៏មានលក្ខណៈពិសេសសម្រាប់សរីរាង្គមួយៗតែម្ដង។ ត្រង់ចំណុចនេះ គ្នាយើងចង់ឲ្យភ្នែក មានសុខភាពល្អ គួរញ៉ាំផ្លែឈើទាំងនេះ ជាប្រចាំ។
១.ក្រូច
នៅក្នុងផ្លែក្រូច ១ផ្លែមានផ្ទុកនូវវីតាមីនC ដល់ទៅ ៥៣,២ មិល្លីក្រាម ស្មើនឹងតម្រូវការប្រើប្រាស់ថាមពលរបស់ភ្នែក ១១%ប្រចាំថ្ងៃ។ វីតាមីន ប្រភេទនេះមានមុខងារជួយសម្រួលទៅដល់ប្រព័ន្ធសរសៃឈាមក្នុងភ្នែកឲ្យធ្វើការបានល្អ ផ្ដល់ការទ្រទ្រង់ប្រព័ន្ធភាពស៊ាំក្នុងភ្នែកឲ្យរឹងមាំ រារាំងបញ្ហាអុកស៊ីកម្ម និងជួយកាត់បន្ថយហានិភ័យ នៃការវិវត្ដជំងឺតាមវ័យ ដូចជាជំងឺភ្នែកឡើងបាយបានរហូតទៅដល់ ៤៥% ។ ដោយឡែក ក្រៅពីផ្លែក្រូចដែលមាន វីតាមីន C នៅមាន ផ្លែឈើប្រភេទផ្សេងទៀត ដូចជា ផ្លែទំពាំងបាយជូ ត្របែក ស្ដរប៊័រី វីគី និងក្រូចឆ្មារជាដើម។
២.ចេក
ផ្លែចេកមានសម្បូរទៅដោយ សារជាតិចិញ្ចឹម ប៉ូតាស្យូម (៣៥៨មិល្លីក្រាម ក្នុងចេក១ផ្លែ) ដែលរួមចំណែកយ៉ាងសំខាន់ ជួយការពារសុខភាពភ្នែកយើងពីជំងឺភ្នែកស្ងួតបាន។ ប៉ូតាស្យូម មានមុខងារជួយចិញ្ចឹម ទៅដល់ស្រទាប់ភ្នែកផ្នែកខាងក្រៅដែលមានតួនាទីជួយការពារកែវភ្នែក និងផលិតទឹកភ្នែកសម្រាប់ជួយផ្ដល់សំណើមភ្នែកឲ្យបានគ្រប់គ្រាន់។ ជាពិសេស ក៏ជួយធ្វើឲ្យស្រទាប់ភ្នែកផ្នែកខាងក្រៅកាន់តែមានកំរាស់ក្រាស់ ហើយថ្លាល្អ។ ដូច្នេះ ប្រសិនបើយើង ចង់បានប្រព័ន្ធការពារភ្នែកបានល្អ គួតែនឹកឃើញដល់ការញ៉ាំចេកឲ្យបានជាប្រចាំ។
៣.ស្វាយទុំ
ការញ៉ាំផ្លែស្វាយទុំ មិនត្រឹមតែផ្ដល់រសជាតិឆ្ងាញ់តែមួយមុខប៉ុណ្ណោះទេ ផ្លែឈើនេះក៏មានមុខងារសំខាន់ក្នុងការផ្ដល់នូវសារធាតុចិញ្ចឹមទៅដល់ភ្នែកផងដែរ។ ស្វាយទុំមានផ្ទុកទៅដោយសារធាតុសំខាន់ៗដូចជា សារធាតុ folate វីតាមីន A C E និង K ដែលវីតាមីនទាំងអស់នេះ មានតួនាទីយ៉ាងសកម្មជួយដល់ ប្រព័ន្ធការពារភ្នែកពីផលប៉ះចេញពីពន្លឺផ្សេងៗ និងកំដៅដែលចូលមកក្នុងភ្នែក ដែលមានដូចជាពន្លឺព្រះអាទិត្យ ពន្លឺភ្លើងចំណាំងខៀវ និងពន្លឺពីឧបករណ៍ទំនើបៗផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល