Connect with us

ព័ត៌មានជាតិ

ភ្លៀងកក់ខែអមដោយខ្យល់កន្ត្រាក់បោកបក់បំផ្លាញផ្ទះពលរដ្ឋ៤៥ខ្នងក្នុងស្រុកចំនួន២

បានផុស

នៅ

ភ្លៀងកក់ខែយ៉ាងខ្លាំង១មេអមទៅដោយខ្យល់កន្ត្រាក់បោកបក់មកចំស្រុក២ គឺស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក បំផ្លាញផ្ទះប្រជាពលរដ្ឋ៤៥ខ្នង សាលារៀន និងដើមឈើខ្ទេចអស់ទាំងស្រុងស្ទើរអស់ពាក់កណ្តាល ផ្ទះខ្លះរលំរាបដល់ដីតែមនុស្សពុំមានគ្រោះថ្នាក់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីមូលដ្ឋានបានប្រាប់ឲ្យដឹងថា ស្រុកអូរជ្រៅនៅយប់វេលាមៅង៦ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះមានភ្លៀង១​មេធំលាយលំ​ទៅ​ដោយខ្យល់កន្ត្រាក់បោកបក់មកចំ៤ភូមិ លើ២ឃុំ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋផ្ទះ១៥ខ្នងរងការខូចខាសាលារៀន១ខ្នង។ ក្នុងឃុំរោង នៅភូមិវត្ត អស់ផ្ទះចំនួន៤ខ្នង និងសាលារៀន១ខ្នងភូមិកណ្តាល១១ខ្នង និងសាលាបឋមសិក្សាភូមិថ្មី១ខ្នង និងបង្គោលភ្លើង៧ដើម ក្នុងឃុំសឹង្ហ ប៉ះពាល់លើ១ ភូមិពង្រខូចខាត អស់ផ្ទះចំនួន៣ខ្នង ភូមិរុន១ខ្នងក្នុងនោះមានផ្ទះប្រពលរដ្ឋដួលរលំរាបដល់ដីជាច្រើនខ្នង។

អធិការនគរបាលស្រុកភ្នំស្រុកបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៧ ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់កក់ខែ១មេយ៉ាងខ្លាំង លាយឡំជាមួយខ្យល់បោកបក់ខ្លាំងមកចំលើ៣ឃុំ ខូចខាតផ្ទះប្រជាពលរដ្ឋ២០ខ្នង រួមមានឃុំ
១/ឃុំណាំតៅ: រងការខូចខាតចំនួន ៩ខ្នងផ្ទះ
២/ឃុំប៉ោយចារ​: រងការខូចខាតចំនួន ៣ខ្នងផ្ទះ
៣/ឃុំពន្លៃ​:រងការខូចខាតចំនួន ៨ខ្នងផ្ទះ ។

ក្រោយពីកើតហេតុហើយអង្គភាពទាំង៣បានដឹកនាំកម្លាំងចុះត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្ដាក់ក្នុងនោះមាន
*ឃុំណាំតៅ រងការខូចខាតចំនួន៩ខ្នងផ្ទះម្ចាស់ផ្ទះមាន
១.ឈ្មោះ ម៉ៅ ចឺន ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិសំរោង ឃុំណាំតៅ ខូចខាត និងប៉ះពាល់សំយ៉ាបទាំងស្រុង ស័ង្កសីចំនួន ៤២ សន្លឹក ឈើ ៥ម៉ែត្រ ១០ក្រប
២. ឈ្មោះ ហយ វណ្ណះ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំសំរោង ខូចខាត និងប៉ះពាល់ របើកសំយ៉ាប ទាំងស្រុង ស័ង្កសី៣ម៉ែត្រ ចំនួន៣២ សន្លឹក បែកពាង ០២ និង ឈើ៥ម៉ែត ១០ក្រប
៣. ឈ្មោះ វ៉ៃ វាយ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំរោងខូចខាត និងប៉ះពាល់ ស័ង្កសី៣ម៉ែត្រ ចំនួន០៨សន្លឹក
៤.ឈ្មោះ អុី លាង ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់ស័ង្កសី៣ម៉ែត្រ ចំនួន ៥សន្លឹក ។
៥ .ឈ្មោះ អិត ញៀន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិ ក្នាំង ខូចខាត និងប៉ះពាល់របើក ស័ង្ក៣ម៉ែត ចំនួន ១៥ សន្លឹក ២ម៉ែត្រ ១៥ សន្លឹក ឈើ ៥ម៉ែត ចំនួន១៥ ក្រប
៦. ឈ្មោះ ឈឺន ទីន ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់បែក ក្បឿងចំនួន ១០ សន្លឹក ។
៧. ឈ្មោះ ដាំ ចាម ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិក្នាំង ខូចខាត និងប៉ះពាល់ ស័ង្កសីចំនួន ១៥ សន្លឹក ។
៨. ឈ្មោះ ពក កប ភេទប្រុស អាយុ ៥៨ ឆ្នាំ រស់នៅភូមិ យាងឧត្តម ខូចខាត និងប៉ះពាល់ទាំងស្រុង របើកស័ង្កសី៣ម៉ែត្រចំនួន ២០សន្លឹក ។
៩. ឈ្មោះ ហៀវ ហាត ភេទប្រុស អាយុ ៥៤ ឆ្នាំ នៅភូមិតាគង់ ខូចខាត និងប៉ះពាល់ ស័ង្កសីចំនួន ១៤ សន្លឹក ។
*ឃុំប៉ោយចារ​: រងការខូចខាតចំនួន ៣ខ្នងផ្ទះ
១.ឈ្មោះ ម៉ី សាខន ភេទស្រី អាយុ ៥៦ នៅភូមិតាអុង ឃុំ​ប៉ោយចារ​ស្រុកភ្នំស្រុក ខូចខាតស័ង្កសី ៣៦​សន្លឹកប្រវែង ៣ ម៉ែត្រ ឈើ ៨ ក្រប ប្រវែង៥ ម៉ែត្រ​
២. ឈ្មោះ វង្ស ធី ភេទ ប្រុស​អាយុ​៧២​នៅភូមិតាអុង​ឃុំប៉ោយចារ ខូចខាតស័ង្កសី​១០សន្លឹកប្រវែង៣ម៉ែត្រ
៣.ឈ្មោះ សុខ សេរី ភេទប្រុស អាយុ ៥២ ខូចខាតស័ង្កសី​៤សន្លឹក ប្រវែង ៣.៥​ម៉ែត្រ​
*ឃុំពន្លៃ​:រងការខូចខាតចំនួន៨ខ្នងផ្ទះ
១.ឈ្មោះរស់ សាម៉ើ ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិគោកតាសុខរបើកដំបូលទាំងស្រុងអស់សង្កសី៤៣សន្លឹក ប្រវែង៣ម៉ែត ។
២.ឈ្មោះ រាជ ឡូញ ភេទប្រុស អាយុ៦០ឆ្នាំ ភូមិគោគតាសុខ របើកសង្កសីអស់១៥សន្លឹកប្រវែង៣ម៉ែត
៣.ឈ្មោះឡត ពឿ ភេទប្រុសអាយុ៥៦ឆ្នាំ ភូមិតាសុខ របើកសង្កសីអស់៣សន្លឹ ប្រវែង៣ម៉ែត្រ ។
៤.ឈ្មោះ រ៉េន អិត ភេទប្រុសអាយុ៥៦ គោកតាសុខ របើកសង្កសីអស់៧សន្លឹក ប្រវែង៣ម៉ែត្រ
៥.ឈ្មោះហូយ ជួម ភេទប្រុសអាយុ៦១ឆ្នាំ ភូមិគោកតាសុខរបើកសង្កសីអស់១៥សន្លឹក ប្រវែង៣ម៉ែត ។
៦.ឈ្មោះឡោ ឌី ភេទប្រុសនៅភូមិគោកតាសុខ របើកសង្កសីអស់២សន្លឹក ប្រវែង៣ម៉ែត្រ
៧.ឈ្មោះកុយ ពេញ ភេទប្រុសអាយុ៥០ឆ្នាំនៅភូមិគោកតាសុខបែកជញ្ជាំងស៊ិបព្រ ៧សន្លឹក ។
៨.ឈ្មោះសេក អាង ភេទប្រុសអាយុ៤៧ឆ្នាំនៅភូមិតាវង របើកសង្កសីអស់១៥សន្លឹកប្រវែង៣ម៉ែត ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រោយពីផ្ទះប្រជាពលរដ្ឋ២៥គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមាន​វត្តមានមន្ត្រីមូលដ្ឋានសមត្ថកិច្ចទាំង៣អង្គភាពចុះមកជួយអន្តរាគម៍រាបចំឲ្យមានរបៀបរាបរយឡើងវិញនិងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម