Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួកក្រោយដកកាំភ្លើងភ្ជង់ និងវាយខ្នោះយុវជនពីរនាក់នៅមុខក្រសួងមហាផ្ទៃ

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួកចំនួន៤នាក់ផ្សេងទៀត ក្រោយបង្កហិង្សានិងដកកាំភ្លើងភ្ជង់ជនរងគ្រោះ២នាក់ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរលើដងផ្លូវ។

ករណីហិង្សាឈានដល់ការឃាត់ខ្លួននេះ​ បានកើតឡើងកាលពីវេលាម៉ោង២និង២៤នាទី រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខក្រសួងមហាផ្ទៃ តាមបណ្ដាលមាហវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៥នាក់មាន៖ ១ ឈ្មោះ ស៊ឹម សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាល នាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស។ ២ ឈ្មោះ សៅ វិចិត្រ ៣ ឈ្មោះ ឈឿន រ៉ាវីន ៤ ឈ្មោះ ប៊ុន ភក្ដី ៥ ឈ្មោះ ឃី សុខហេង។ និងបានដកហូតអាវុធខ្លី១ដើម ខ្នោះដៃមួយគូ  និងម៉ូតូមួយគ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះពីរនាក់ ឈ្មោះ ផៃ ផានិត និងឈ្មោះ ឆៃ យ៉ារ័ត្ន បានជិះម៉ូតូឌុបគ្នាចេញពីល័ង្កាទៅផ្ទះនៅចាក់អង្រែក្រោម ពេលមកដល់ចំណុចកើតហេតុក៏ជួបក្មេងស្ទាវពីរក្រុមកំពុងដេញវាយគ្នា រួចយកដុំថ្មគប់មកលើជនរងគ្រោះ ពេលនោះជនរគ្រោះបានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវឈ្មោះ ស៊ឹម សុខហេង យកអាវុធខ្លីមកភ្ជង់និងវាយខ្នោះ រីឯបក្ខពួកមួយចំនួនទៀតបានយកដុំថ្មគប់វាយកំទេចម៉ូតូរបស់ជនរងគ្រោះ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានតាមរយៈការផ្ដល់ព័ត៌មានHotline១១៧ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ក្រុមជនបង្កនិងជនរគ្រោះមកទីស្នាក់ការប៉ុស្ដិ៍ដើម្បីសួរនាំ និងបានដកហូតងាវុធខ្លីមួយដើមផងដែរ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម