Connect with us

ចរាចរណ៍

បុរសម្នាក់ស្លាប់ ករណីរថយន្តដឹកទឹកកក បុកគ្នាជាមួយម៉ូតូ

បានផុស

នៅ

នៅវេលា​ម៉ោង​ ៩ ​យប់ កាលពីថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២២ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខាងកើត​ផ្លូវ​ចូល​ភូមិ​សុខសាន្ត​ប្រហែល​ ៣០០ ​ម៉ែត្រ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រថយន្តដឹកទឹកកកម៉ាកសេះហោះមានជ័យ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងលាន់ដូចរន្ទះ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ចរាចរណ៍​បាន​​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក yamaha excitor ពណ៌​ស​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ បើក​ពី​កើ​តទៅ​លិច​លុះ​បើក​មកដល់​ចំណុចកើតហេតុ​បាន​ឡើង​ជែង ​ស្របពេលនោះ​មាន​រថយន្ត​ដឹក​ទឹកកក​ពណ៌​ស ម៉ាក​សេះ​ហោះ​មានជ័យ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 3A- 1713 បើក​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដោយសារតែ​មេឃងងឹត​ផង បើក​ក្នុង​ល្បឿន​លឿន​ទៀត​បើក​ទៅបុក​ម៉ូតូ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​តែម្តង​។ សមត្ថកិច្ច​ចរាចរណ៍​បាន​ប្រាប់ដឹង​បន្តទៀតថា​ មូលហេតុ​គ្រោះថ្នាក់​ម៉ូតូ​ និង​រថយន្តបុក​គ្នា​នេះ​ ទាំងពីរ​បើក​ក្នុង​ល្បឿន​លឿន និង​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​។

​ក្រោយពី​កើតហេតុ​ហើយ​សព​របស់​ជនរងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​វត្ត​រតនៈ​និមិត្ត​កូនដំរី រង់ចាំ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។ ចំណែកឯ​អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់​ម៉ូតូ ​និង​រថយន្ត​ត្រូវបាន​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និមិត្ត ​ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៦០ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម