ព័ត៌មានជាតិ
គុណសម្បត្តិ ៥ ដែលនាំឲ្យលោក ខៀវ កាញារីទ្ធ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យនៅប្រទេសថៃ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ នៅខេត្តផាធុមថានី ប្រទេសថៃ។ សញ្ញាបត្រនេះ ត្រូវបានផ្តល់ជូនលោករដ្ឋមន្ត្រី ពីសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ប្រទេសថៃ Rajamangala University of Technology Phra Nakhon –( RMUTP)។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនលោក ខៀវ កាញារីទ្ធ នាពេលនេះ គឺដោយសារតែសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន បានពិនិត្យឃើញគុណសម្បត្តិធំៗចំនួន ៥ របស់លោករដ្ឋមន្ត្រី នៅក្នុងការខិតខំដឹកនាំវិស័យព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ឲ្យមានការរីកចំរើន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ លើវិស័យសារព័ត៌មាន។
បើតាមលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន គុណសម្បត្តិទាំង ៥នោះ រួមមាន៖ ទី១. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាឥស្សរជនមួយរូប តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានយោបាយនានា ជាពិសេសពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន។
ទី២. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគ្រប់គ្រងមន្ត្រីរបស់ខ្លួន ក៏ដូចជាប្រព័ន្ធសារព័ត៌មាន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធិភាព នៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន និងការធ្វើឲ្យមានការរីកចំរើន ទៅលើវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងលះបង់ខ្ពស់ ដោយទទួលខុសត្រូវ ចំពោះតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងការដឹកនាំវិស័យព័ត៌មាន ចំពោះមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
ទី៣. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានគុណសម្បត្តិ ក្នុងការចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយលះបង់ទាំងពេលវេលា និងធនធាន ដែលមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការចូលរួមគ្រប់សកម្មភាព របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់។
ទី៤. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានគុណសម្បត្តិ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងការកសាងស្ថាបនារាល់សមិទ្ធិផលទាំងឡាយ នៅក្នុងសង្គម។ ត្រង់ចំណុចនេះ កន្លងមកលោក ខៀវ កាញារីទ្ធ ធ្លាប់បានរៀបចំកម្មវិធីសាសនាមួយចំនួន រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ដូចជាអង្គកថិនទាន ជាដើម។
ទី៥. លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានសកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន វាយតម្លៃថា ជាធនធានមនុស្សដ៏កម្រ នៅក្នុងចំណោមធនធានមនុស្ស ដែលមានសមត្ថភាពជាច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានទេពកោសល្យ សិល្បៈ នៅក្នុងការផ្សព្វផ្សាយ ក៏ដូចជាផ្នែកសារព័ត៌មាន និងមានលក្ខណៈសម្បត្តិពិសេស នៅក្នុងការរាប់អានមន្ត្រី ក៏ដូចជាអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅ ដូចជាសាច់ញាត្តិរបស់ខ្លួន ផងដែរ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានលើកឡើងថា ក្នុងនាមជាមន្ត្រីក្រសួងព័ត៌មាន ដែលស្ថិតក្រោមការដឹកនាំរបស់លោក ខៀវ កាញារីទ្ធ គឺពិតជាសេចក្ដី សោមន្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះលោករដ្ឋមន្ត្រី ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដ៏មានសារៈសំខាន់នេះ។
តាមរយៈការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការបង្ហាញអំពីកិត្តិយស ក៏ដូចជាការលើកមុខមាត់ មកដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលមានកុលបុត្រដ៏ឆ្នើមមួយរូប ផ្នែកវិស័យសារព័ត៌មាន ដែលត្រូវបានបណ្ដាប្រទេសនានា ជាពិសេសព្រះរាជាណាចក្រថៃ ក្នុងការទទួលស្គាល់នូវអ្វីដែលជាគុណសម្បត្តិ អ្វីដែលជាស្នាដៃ អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់លោក ខៀវ កាញារីទ្ធ នៅក្នុងការបូជាទាំងកម្លាំងកាយ កម្លាំងចិត្ត ទៅលើវិស័យសារព័ត៌មាននាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន។
នេះជាការបង្ហាញការតបស្នង សងគុណ នូវកិច្ចខិតខំប្រឹងប្រែង របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងការដឹកនាំវិស័យសារព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចំរើន ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការនានា លើវិស័យសារព័ត៌មាន រវាងបណ្ដាប្រទេសជិតខាង ជាពិសេសព្រះរាជាណាចក្រថៃ តែម្ដង។
លោក មាស សុភ័ណ្ឌ បានលើកឡើងបន្តថា ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស របស់លោក ខៀវ កាញារីទ្ធ នាពេលនេះ ពុំមានតែជាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោករដ្ឋមន្ត្រី តែប៉ុណ្ណោះទេ តែក៏បង្ហាញ អំពីកិត្តិយស កិត្យានុភាពរបស់កុលបុត្ររបស់កម្ពុជា ដែលមានលទ្ធភាព នៅក្នុងការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស តាមរយៈការពិនិត្យវាយតម្លៃ ដោយម៉ត់ចត់ពីសកលវិទ្យាល័យបរទេស នៅក្នុងការទទួលស្គាល់នូវអ្វី ដែលជាស្នាដៃ ជាការខិតខំប្រឹងប្រែងរបស់លោករដ្ឋមន្ត្រី នាពេលកន្លងមក។
នេះជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដោយមិនត្រឹមតែជាកិត្តិយស ក៏ដូចជាគុណតម្លៃ សម្រាប់តែលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងមន្ត្រីក្រសួងព័ត៌មានប៉ុណ្ណោះទេ តែជាតម្លៃរួម សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន