សេដ្ឋកិច្ច
ការសហការភាពជាដៃគូរវាង Wonder Development និង Shanghai Baoye
ខុនដូប្រណិត ដែលមានកម្ពស់ខ្ពស់ជាងគេ នៅកម្ពុជា អមជាមួយនឹងទេសភាពមាត់ទន្លេ និងទិដ្ឋភាពទីក្រុង ដែលព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗ នៃកណ្តាលរាជធានីភ្នំពេញនោះគឺ អគារ MESONG។ MESONG នឹងត្រូវបានស្គាល់ថា ជាអនាគត និងជាការកំណត់នៃរបៀបរស់នៅដ៏លេចធ្លោ នៃស្ថាបត្យកម្មដ៏ប្រណិត ដែលបានទទួលស្គាល់ និងទទួលបានពានរង្វាន់ពិភពលោកផងដែរ។
Wonder Development ជាស្ថាបនិកនៃគម្រោងអចលនទ្រព្យ MESONG បានរៀបចំព្រឹត្តិការណ៍អបអរការសហការភាពជាដៃគូថ្មីរបស់ខ្លួន ដ៏ជោគជ័យជាមួយនឹងក្រុមហ៊ុន Shanghai Baoye ដែលជាសហគ្រាសរដ្ឋដ៏ធំបំផុត នៅប្រទេសចិន ក្នុងនាមជាអ្នកម៉ៅការសំខាន់របស់ អគារ MESONG កាលពីថ្ងៃទី ៤ មីនា កន្លងទៅថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលលក់របស់ខ្លួន។
គួររម្លឹកផងដែរថា សហគ្រាស Shanghai Baoye ត្រូវបានបង្កើតឡើងនៅទសវត្សឆ្នាំ ១៩៥០ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏សំខាន់របស់ China Metallurgical Group និង China Minmetals Corporation ដែលជាសហគ្រាសសំខាន់មួយ នៅក្រោមក្រុមហ៊ុន FORTUNE 500។
នៅក្នុងពិធីដ៏អធិកអធមនេះ ក៏មានវត្តមានលោកស្រី Gigi Chan អគ្គនាយិកានៃក្រុមហ៊ុន WONDER CAPITAL GROUP & WONDER DEVELOPMENT និងលោក Ben Chin នាយកគម្រោងសាងសង់នៃ WONDER DEVELOPMENT ចូលរួមជាអធិបតី។ ក្នុងនោះក៏មានការអញ្ជើញចូលរួមរបស់លោក Michael Xiao អគ្គនាយករង នៃសហគ្រាស Shanghai Baoye (Cambodia) Co., Ltd. និងលោក Li Peng Fei រួមជាមួយនិងប្រធានវិស្វករ ប្រធានគម្រោង នាយកប្រតិបត្តិកំពូលៗ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ ដៃគូអាជីវកម្ម ទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ។ ក្នុងនោះក៏មានការតាំងបង្ហាញពីសមិទ្ធផលស្ថាបត្យកម្ម និងដំណើរទស្សនកិច្ចទៅការដ្ឋានសាងសង់របស់ អគារMESONG ជាលើកដំបូង ដែលញាំងឱ្យព្រឹត្តិការណ៍កាន់តែមានភាពរស់រវើក។
លោកស្រីអគ្គនាយិការ Gigi Chanថ្លែងដោយទំនុកចិត្តយ៉ាងពេញទំហឹង ក្នុងកម្មវិធីថា៖
“Shanghai Baoye គឺជាសហគ្រាសជាតិដ៏ធំមួយ ដែលមានការគ្រប់គ្រង់ដោយទំនើបកម្មកំពូល ក៏ជាអ្នកម៉ៅការសំខាន់ ទាំងការងារសំណង់ និងលោហធាតុ។ ដូច្នេះយើងខ្ញុំពិតជាជឿជាក់នឹងបទពិសោធន៍ដ៏ចំណាន និងភាពស្ទាត់ជំនាញក្នុងការគ្រប់គ្រងសំណង់ខ្នាតធំ និងគម្រោងអគារខ្ពស់នៅបរទេសរបស់ Shanghai Baoye។ ដូច្នេះយើងគ្មានមន្ទិលលើគុណភាពនៃអគារ MESONG ដែលនឹងឈានទៅដល់កម្រិត នៃសោភណភាព រចនាបថ និងស្ថាបត្យកម្មដ៏ស្រស់ស្អាត ក្រោមកិច្ចសហប្រតិបត្តិការពី Baoye”
Shanghai Baoye ជាកំពូលសហគ្រាសក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងនាំមុខគេក្នុងការសាងសង់ទាក់ទងនឹងបរិមាណ និងកម្ពស់នៃគម្រោងធំៗ នឹងចែករំលែកនូវបទពិសោធន៍ និងសមត្ថភាពដ៏អស្ចារ្យ ក្នុងការគ្រប់គ្រងគម្រោងអចលនទ្រព្យធំៗ នៅបរទេស។ ជាក់ស្តែង បទពិសោធន៍គួរឱ្យកត់សម្គាល់នៃសំណង់ធំៗជាច្រើន ដូចជា អគារកម្ពស់ ៣៣០ ម៉ែត្រ នៃមជ្ឈមណ្ឌល Zhuhai ដែលជាអគារខ្ពស់ជាងគេនៅ Zhuhai និង អគារម៉ាកាវកម្ពស់ ៣៦៨ ម៉ែត្រ នៅNanjing Golden Eagle Tiandi Square ជាអគារខ្ពស់បំផុត នៅអាស៊ី ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញលំដាប់ផ្កាយ ៤ ផងដែរ។
លោក Wu Hua Zhong អគ្គនាយកនៃសហគ្រាសស្ថាបត្យកម្មអន្តរជាតិនៃ Shanghai Baoye ថ្លែងយ៉ាងដូច្នេះថា៖ “អគារ MESONG សន្យាថានឹងនាំមកនូវគុណភាព និងរបៀបរស់នៅលំដាប់កំពូល នៅកម្ពុជា ប្រកបដោយស្តង់ដារសុវត្ថិភាព ធានាបាននូវបទពិសោធន៍ដ៏ល្អបំផុត សម្រាប់អ្នកប្រើប្រាស់អគារ។ ដូច្នេះហើយសហគ្រាស Shanghai Baoye នឹងបន្តសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើតនូវសំណង់ដែលល្អឥតខ្ចោះ និងបទពិសោធន៍រស់នៅដ៏ប្រណិតសម្រាប់អ្នករស់នៅអគារខ្ពស់។ ”
“អគារ MESONG មានគោលបំណង សម្រេចឱ្យបាននូវគេហដ្ឋានក្នុងក្តីស្រមៃ របស់អតិថិជន ដែលចង់ទទួលបានបទពិសោធន៍នៃអគារប្រណិត ដែលមានកម្ពស់ខ្ពស់ដ៏អស្ចារ្យ។ ដើម្បីសាងសង់ទីតាំងអត្តសញ្ញាណថ្មីរបស់កម្ពុជា ជូនដល់អ្នកគ្រប់គ្នា បើទោះបីជាស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ សហគ្រាសShanghai Baoye នឹងប្រើប្រាស់ដោយគ្រឿងចក្រទំនើបៗ សំណង់ប្រកបដោយសុវត្ថិភាព និងភាពស៊ីវិល័យ ដោយបង្ហាញពីអត្ថប្រយោជន៍ពិសេសរបស់អគារ MESONG”។ នេះបើតាមប្រសាសន៍លោក Xie Hong Jun នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Shanghai Baoye (Cambodia) Co., Ltd.
ទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន Wonder Development និងសហគ្រាស Shanghai Baoye បានផ្តួចផ្តើមការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការជាផ្លូវការ តាមរយៈពិធីសម្ភោធដោយចុចប៉ូតុងលើរចនាបថទម្រង់អក្សរ M ដើម្បីមើលឃើញនូវរូបតំណាងនៃអគារMESONG គំរូគ្រីស្តាល់ដែលបានរចនាយ៉ាងប្រណិត នៅកណ្តាល ដែលជានិមិត្តរូបនៃអនាគតដ៏ភ្លឺស្វាង និងអស្ចារ្យនៃគម្រោង MESONG។ មិនតែប៉ុណ្ណោះក៏មានដំណើរទស្សនកិច្ច ប្រកបដោយវិជ្ជាជីវៈ ទៅការដ្ឋាន បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងនៃសំណង់ដ៏ទំនើបរបស់អគារ MESONG ។
WONDER DEVELOPMENT នឹងបន្តសហការភាពជាដៃគូដ៏រឹងមាំជាមួយសហគ្រាស យីហោ និងដៃគូជំនួញល្បីៗជាច្រើនទៀត ដើម្បីពង្រីកបទពិសោធន៍រស់នៅ ប្រកបដោយគុណភាពរបស់អគារ MESONG ដល់កម្រិតកំពូល។
សូមចូលទៅកាន់គេហទំព័រផ្លូវការ សម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG៖www.mesong.com
មជ្ឈមណ្ឌលលក់អគារMESONG៖ SH 09 &10 (1st &2nd Floor) Diamond Twin Tower, វិថីសុភ័ក្ត្រមង្គល កោះពេជ្រ រាជធានីភ្នំពេញ /+៨៥៥ ២៣២៣ ២២៨៨
អំពី WONDER DEVELOPMENT
Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិ រួមមានអ្នកវិនិយោគ ដែលមានជំនាញវិជ្ជាជីវៈនៅហុងកុង ដូចជា វិនិយោគិនស្ថាប័នក្រុមហ៊ុនចុះបញ្ជីនៅហុងកុង និងក្រុមហ៊ុនឯកជនដែលមានតម្លៃខ្ពស់។ Wonder Capital Group គឺជាម្ចាស់អាជ្ញាប័ណ្ណ គ្រប់គ្រងទ្រព្យសកម្មប្រភេទទី៩ ដែលផ្តល់ដោយគណៈកម្មការមូលបត្រនៅហុងកុង ខណៈថ្នាក់ដឹកនាំក្រុមហ៊ុន មានបទពិសោធន៍ខាងវិនិយោគលើអចលនទ្រព្យជាង ២០ ឆ្នាំមកហើយ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Mr. Keros Ku: + 852 2898 0096 (Hong Kong)
Email: [email protected]
Mr. Tola Lim: +855 2323 2288 (Cambodia)
Email: [email protected]
Head Office: Unit B, 6/F, 9 Queen’s Road Central, Hong Kong
Cambodia Office: Unit 2507-08, Diamond Twin Tower, Sopheak Mongkol Rd., Koh Pich, Phnom Penh.
Cambodia Gallery: SH 09 & 10 (1st & 2nd floor) Diamond Twin Tower, Sopheak Mongkol Rd.,Koh Pich, Phnom Penh
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ