Connect with us

ព័ត៌មានអន្ដរជាតិ

លេចចេញសញ្ញាជម្លោះដ៏កម្រ ក្នុងចំណោមសម្ព័ន្ធមិត្ត អង្គការណាតូ

បានផុស

នៅ

នៅក្នុងសញ្ញាដ៏កម្រនៃភាពមិនចុះសម្រុងក្នុងចំណោមសម្ព័ន្ធមិត្តអង្គការណាតូ ក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃអង្គារទី០៨ខែមីនា បានច្រានចោលសំណើមិននឹកស្មានដល់របស់ប៉ូឡូញ ដែលឲ្យសហរដ្ឋអាមេរិក យកយន្តហោះចម្បាំងសម័យសូវៀត ផ្ទេរទៅអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្ស៊ី។

This image has an empty alt attribute; its file name is serbia-mig-29-missiles-1024x576.jpg
យន្តហោះចម្បាំងធុន MiG-29

មន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារសេចក្តីប្រកាសរបស់ប្រទេសប៉ូឡូញ ដែលខុសពីសំណើមុន ដែលឲ្យទីក្រុង វ៉ាសូវី ប្រគល់យន្តហោះចម្បាំងធុន MiG-29 ទៅកាន់ទីក្រុង កៀវ ដោយផ្ទាល់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងបន្តពិគ្រោះយោបល់ជាមួយប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្តណាតូផ្សេងទៀត អំពីបញ្ហានេះ និងបញ្ហាប្រឈមផ្នែកភស្តុភារដ៏លំបាក ប៉ុន្តែយើងមិនជឿថា សំណើរបស់ប៉ូឡូញ គឺជាសំណើដែលអាចទទួលយកបាននោះទេ”។

This image has an empty alt attribute; its file name is kirby-750.jpg
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby

ទន្ទឹមនោះដែរ សហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងគាំទ្រដល់ការបញ្ជូនយន្តហោះចម្បាំងរបស់ ប៉ូឡូញ ឬសមាជិកណាតូផ្សេងទៀតទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថា ខ្លួននឹងដើរតួជាអន្តរការីឡើយ។

មន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា “ប៉ូឡូញមិនបានពិគ្រោះយោបល់ជាមួយ ក្រសួងការពារជាតិ និងក្រសួងការបរទេសអាមេរិក អំពីសេចក្តីប្រកាសនេះទេ។ ក្រសួងទាំងពីរទើបតែដឹងរឿងនេះ នៅពេលប៉ូឡូញ ចេញសេចក្តីប្រកាសនៅថ្ងៃនេះប៉ុណ្ណោះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NBC

ចុចអាន៖ មេទ័ពកំពូលរបស់លោក ពូទីន ៩នាក់ហើយ ត្រូវអ៊ុយក្រែន ផ្តាច់ជីវិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម