Connect with us

ព័ត៌មានជាតិ

បណ្ឌិត សុខ ទូច ៖ ២ឆ្នាំទៀត ត្រីនៅបឹងទន្លេសាប នឹងខ្ទេចអស់គ្មានសល់ទេ បើមិនទប់ស្កាត់ឲ្យទាន់ពេល

បានផុស

នៅ

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារកាលពីសប្តាហ៍មុន បានចុះទៅបឹងទន្លេសាប ដើម្បីចូលរួមបង្ក្រាបបទល្មើសនេសាទដោយផ្ទាល់នៅទីនោះ។ លោក បានគូសបញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃពុធនេះថា ត្រីនៅបឹងទន្លេសាប នឹងខ្ទេចគ្មានអស់សល់ឡើយក្នុងរយៈពេល២ឆ្នាំខាងមុខ បើសិននៅតែបណ្តែតបណ្តោយ មិនទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត សុខ ទូច បានអះអាងថា ក្រុមជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជា គឺជាអ្នកដែលប្រព្រឹ​ត្តបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប។ បើតាមលោកបណ្ឌិត សុខ ទូច បទល្មើសនេសាទដែលកើតឡើងខ្លាំងជាងគេនៅបឹងទន្លេសាប គឺការឆក់ត្រី ដែលការឆក់នេះ មានដូចជា ការឆក់ត្រជាក់ ជាការឆក់យកត្រីអត់ស្រកា។ ការឆក់ក្តៅ គឺជាការឆក់យកត្រីមានស្រកា ហើយនៅពេលនេះ មានការឆក់មួយប្រភេទទៀត គឺឆក់ក្នុងរង្វង់៦០ម៉ែត្រ ដោយប្រមូលយកបានត្រីគ្រប់ប្រភេទទាំងអស់។ លោកបណ្ឌិត សុខ បានគូសបញ្ជាក់ថា ការឆក់ទាំងនេះ គឺឆក់ក្នុងដែនការពារតែម្តង។

កាលពីថ្ងៃទី០៧ ខែមីនា លោកបណ្ឌិតក៏បានបង្ហោះសារហួសចិត្តចំពោះការប្រព្រឹត្តបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបនេះ។ លោក បានសរសេរបែបនេះថា៖​«អ្នកមករស់នៅលើទឹកដីខ្ញុំ អ្នកធ្វើមាន ធ្វើបាននៅលើទឹកដីខ្ញុំហើយ ចុះហេតុអ្វីអ្នកកម្ទេចត្រីនៅក្នុងទន្លេខ្ញុំទៀត។ អ្នកគិតទៅមើល អ្នកប្រព្រឹត្តខុសច្បាប់ អ្នកឆក់ត្រជាក់ (យ៉ាំងកាវ), ឆក់ក្តៅ, ឈិបយន្ត, ឆក់ទូកលឿនក្នុងដែន៦០ម៉ែត្របួនជ្រុង ហើយអូសយកត្រីទាំងត្រីស្រកា ទាំងត្រីអត់ស្រកា ឯត្រីតូចៗ អ្នកប្រើការមិនកើត អ្នកបែជាយកទៅធ្វើជី តើឱ្យខ្ញុំអត់ទ្រាំនឹងសកម្មភាពរបស់អ្នកបានយ៉ាងដូចម្តេចទៅ?»៕

ដោយ ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម