Connect with us

ព័ត៌មានជាតិ

អាមេរិក ផ្តល់ជំនួយជាង ៦លានដុល្លារ សម្រាប់បោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា

បានផុស

នៅ

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណជាង ៦លានដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា​(ស៊ីម៉ាក់) សម្រាប់ធ្វើការបោសសំអាតគ្រាប់បែកចង្កោមនៅតាមបណ្តាខេត្តចំនួន ៧នៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយនេះ ត្រូវបានផ្តល់តាមរយៈអង្គការ NPA ដែលបានចុះហត្ថលេខារវាងលោក Rune Dale Andresen ប្រធានអង្គការ NPA ប្រចាំកម្ពុជានិងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០៩ ខែមីនាឆ្នាំ២០២២។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការនៅថ្ងៃនេះ លោក ហេង រតនា បានសរសេរថា ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ៦,៣៥៥,៧២០ដុល្លារ តាមរយៈអង្គការ NPA គាំទ្រអង្គភាពស៊ីម៉ាក់ សម្រាប់បោសសំអាតតំបន់រងផលប៉ះពាល់ គ្រាប់បែកចង្កោម នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និងខេត្តមណ្ឌលគីរីរយៈពេល៤៥ខែ ចាប់ពីថ្ងៃទី០១មីនា ២០២២ដល់ថ្ងៃទិ៣០ខែខែវិច្ឆិកា ២០២៥។

លោក  ហេង រតនា បានសរសេរបន្តថា បរិមាណជំនួយនេះ មានបរិមាណដូចបណ្តាឆ្នាំកន្លងមកដែរ គ្រាន់តែជំនួយលើកនេះ មានរយៈពេលវែងរហូតដល់៤៥ខែ ដែលកន្លងមកផ្តល់រយៈពេលមួយឆ្នាំម្តងប៉ុណ្ណោះហើយជំនួយនេះអាចផ្តល់លទ្ធភាពឲ្យអង្គភាពស៊ីម៉ាក់ អាចពង្រាយកម្លាំងប្រតិបត្តិការចំនួនជាង២០០នាក់ និងអាចរំដោះផ្ទៃដី តំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិកតា។

លោក ហេង រតនា បានសរសេរបន្តទៀតថា ជាមួយនេះដែរក្រសួងការបរទេស Norway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីន ដែលកំពុងប្រតិបត្តិការ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ ដែលគំរោងទាំង២ មានថវិកាចំនួន៨៩,០៧៧ដុល្លាររយៈពេល៣ខែ។

យោងតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨- ២០២៥បានឲ្យដឹងថានៅកម្ពុជាមានផ្ទៃដីសង្ស័យមានផលប៉ះពាល់​ដោយសារមីនគ្រាប់បែកចង្កោមនិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង​១៩៧០គីឡូម៉ែត្រការ៉េក្នុងនោះប្រមាណ៨៧៧គីឡូម៉ែត្រការ៉េជាដីមានផលប៉ះពាល់ខ្ពស់​ដោយសារមីន៤៩៩គីឡូម៉ែតការ៉េជាដីប៉ះពាល់ដោយគ្រាប់បែកចង្កោមនិង៣៣គីឡូ ម៉ែត្រការ៉េជាដីមានផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៩ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៧ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម