វប្បធម៌ ជំនឿ
សំណាងរត់រកពេញមួយខែមីនា ប្រសិនបើធ្វើរឿងទាំងនេះ
ដើម្បីបង្កើនទ្រព្យសម្បត្តិ ពង្រឹងជោគជតាឱ្យត្រដែតត្រដឹមខាងផ្នែកហិរញ្ញវត្ថុ តារានិករទាំង១២ គួរធ្វើរឿងមួយចំនួនដូចខាងក្រោម៖
តារានិករ Aries (២១ មីនា- ២០ មេសា)
Aries មានឱកាសល្អផ្នែកជំនួញ ស្ថិរភាពហិរញ្ញវត្ថុក៏ល្អ រីឯប្រាក់ចំណេញច្រើនរឹតតែសមប្រកប។ ចំពោះការចាប់ដៃគូទំនាក់ទំនងថ្មី នឹងជួយឱ្យអាជីវកម្មកាន់តែរីកចម្រើន។
ដើម្បីបង្កើនសំណាងឱ្យជាប់នៅពេញមួយខែ ចូរជួយយកអាសារអ្នកផ្ទះ ព្រមទាំងមិត្តភក្ដិ និងគួរថ្វាយបង្គំព្រះសម្មាសម្ពុទ្ធដោយថ្វាយបាច់ផ្កាពណ៌ស។
តារានិករ Taurus (២១ មេសា- ២១ ឧសភា)
ហោរាសាស្ត្រហិរញ្ញវត្ថុ Taurus សមប្រកប ហើយល្អប្រសើរ។ អ្នកនឹងមានមនុស្សតាមគាំទ្រ ដែលនាំចំណូលមានស្ថេរភាព។
ទោះយ៉ាងណា កុំភ្លេចរក្សាសំណាងឱ្យជាប់ ដោយធ្វើបុណ្យចែកទានដល់កុមារក្រីក្រ ឧបត្ថម្ភគាំទ្រវត្តអារ៉ាម និងផ្ដល់ជំនួយជួសជុលសាលារៀនជាដើម។
តារានិករ Gemini (២២ ឧសភា -២១ មិថុនា)
តារានិករនេះ មិនសូវភព្វប្រសព្វនឹងលាភល្អខាងលុយកាក់នោះទេ ព្រោះជារឿយៗអ្នកមិនអាចទប់ចិត្តបាននឹងរបស់ដែលមិនមែនជាតម្រូវ រហូតធ្វើឱ្យប្រាក់ហូរចេញមិនឈប់។
ដូច្នេះ ចូរហៅលាភ ហៅហេង ឱ្យមកកៀកជាមួយ ដោយត្រូវមានសតិដើម្បីគ្រប់គ្រងអារម្មណ៍ឱ្យស្ងប់ និងគួរធ្វើបុណ្យជាម្ហូបអាហារ និងបរិច្ចាគវត្ថុប្រើប្រាស់នានាដល់កុមារ។
តារានិករ Cancer (២២ មិថុនា- ២៣ កក្កដា)
Cancer មិនសូវខ្វះលុយទេ ដោយសារអ្នករកចំណូលបានពីការងាររបស់អ្នក យ៉ាងទៀងទាត់។
មិនថាយ៉ាងនេះក្ដី អ្នកត្រូវពង្រឹងសំណាងទ្រព្យសម្បត្តិបន្ថែមទៀត ដើម្បីឱ្យជីវិតស្រណុកស្រួល ពេញមួយខែមីនានេះ។ គួរធ្វើបុណ្យបរិច្ចាគឈាម និងផ្ដល់ទានជាឧបករណ៍សង្រ្គោះបន្ទាន់ ទៅកាន់កន្លែងខ្វះខាត។
តារានិករ Leo ( ២៤ កក្កដា- ២៣ សីហា)
សម្រាប់តារានិករ Leo ហិរញ្ញវត្ថុល្អប្រសើរ មានលាភ មានជ័យ មានការផ្លាស់ប្តូរទៅមុខល្អជានិច្ច។ យ៉ាងណាមិញ ជាគួរចាយវាយដោយសន្សំសំចៃ និងប្រុងប្រយ័ត្ន ក្រែងចាញ់បោកគេ។ មួយវិញទៀត ចូរបង្កើនសំណាងខ្លួនឯង ដោយធ្វើបុណ្យជួយសត្វដែលរងរបួស ឬពិការ។
តារានិករ Virgo ( ២៤ សីហា- ២៣ កញ្ញា)
Virgo ក្នុងខែមីនា នឹងជួបបញ្ហាលុយកាក់យ៉ាងស្មុគស្មាញ ដែលវានាំឱ្យប៉ះពាល់ដល់សមតុល្យសាច់ប្រាក់សឹងគ្រប់ផ្នែកទាំងអស់។ ប៉ុន្តែបញ្ហានឹងធូរស្រាកស្រាន្ត ប្រសិនបើអ្នកអាចថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ និងព្យួរកណ្ដឹងមាសចំនួន ៣ ក្នុងព្រះវិហារ។
តារានិករ Libra (២៤ កញ្ញា- ២៣ តុលា)
ហោរាសាស្ត្រហិរញ្ញវត្ថុរបស់ Libra បន្តរកលុយបាន មិនខ្វះចាយឡើយ។ ពីនេះទៅដល់ដាច់ខែ អ្នកនឹងទទួលបានចំណូលពីមនុស្សភេទផ្ទុយថែមទៀតផង។
ដោយឡែក គន្លឹះបង្កើនហេងៗ សម្រាប់អ្នកនៅក្នុងខែនេះ ត្រូវធ្វើបុណ្យជាមួយអ្នកជំងឺនៅមន្ទីរពេទ្យ។
តារានិករ Scorpio (២៤ តុលា- ២២ វិច្ឆិកា)
រាសីតារានិករ Scorpio ក្នុងខែមីនា អាចមានស្ថិរភាពហិរញ្ញវត្ថុនឹងនរ លុះណាតែអ្នកប្រឹងរក និងប្រឹងទប់ខ្លាំងណាស់។ យ៉ាងណាក្ដី ប្រសិនបើវិនិយោគ ឱកាសជោគជ័យនឹងមានសំណាងខ្ពស់ គួរជាទីពេញចិត្ត។
ចំពោះប្រការគួរធ្វើ ដើម្បីហៅលាភជ័យសម្រាប់អ្នក ចូរធ្វើបុណ្យជួយជនពិការ។
តារានិករ Sagittarius (២៤ តុលា- ២២ វិច្ឆិកា)
ចំពោះតារានិករនេះវិញ ហិរញ្ញវត្ថុមានភាពរលូន សមតុល្យនៃការទូទាត់ចំណូល-ចំណាយ មិនមានឧបសគ្គឡើយ។ ប្រសិនបើអ្នកធ្វើការខាងផ្នែកគ្រប់គ្រងលុយ ខែនេះជាឱកាសល្អ ក្នុងការចចរចារ សុំតំឡើងប្រាក់បៀវត្តរ៍។
អាថ៌កំបាំងនាំសំណាងសម្រាប់ Sagittarius ចូរទៅគោរពប្រណិប័តន៍ព្រះចេតិយនៅទីសក្ការបូជា និងថ្វាយដង្វាយផ្លែដូងដល់វត្ថុស័ក្តិសិទ្ធិ។
តារានិករ Capricorn (២៣ ធ្នូ- ១៩ មករា)
បញ្ហាហិរញ្ញវត្ថុ Capricorn ចាប់ផ្តើមធូរស្រាលហើយ ក្នុងខែមីនានេះ។ ទោះយ៉ាងណា កុំទាន់ពន្លែងដៃពេក ចូរប្រយ័ត្នចំពោះការចំណាយបន្ទាន់ ព្រោះអ្នកអាចជំពាក់ជំពិនបំណុលវ័នក។
កំលុងពេលនេះ Capricorn អាចបង្កើនលាភសំណាងទ្រព្យម្បត្តិរបស់អ្នក ជាមួយនឹងការធ្វើបុណ្យ បរិច្ចាគស្បែកជើង និងស្រោមជើងដល់សិស្សានុសិស្សដែលខ្វះខាត។
តារានិករ Aquarius (២០ មករា- ១៨ កុម្ភៈ)
ប្រសិន Aquarius កាន់តែឧស្សាហ៍ នោះអ្នកកាន់តែមានលុយច្រើន មិនពិបាកទេពឹងគេ ពេលត្រូវការប្រាក់បន្ទាន់។ ខែនេះ Aquarius មិនគួរខ្ចីបុលគេទេ ព្រោះអាចជាប់បំណុលមិនអាចសង។
អំឡុងខែមីនានេះដែរ អ្នកក៏អាចកាត់គ្រោះខ្លួនឯងឱ្យជួបនូវសំណាងហិរញ្ញវត្ថុហូរហៀរ ដោយធ្វើបុណ្យប្រគេនចង្ហាន់ គ្រឿងឧបភោគបរិភោគ បង្អែម ទឹកដោះគោស្រស់ និងទឹកបរិសុទ្ធដល់ព្រះសង្ឃ។
តារានិករ Pisces (១៩ កុម្ភៈ- ២០ មីនា)
រាសីតារានិករ Pisces ផ្នែកលុយកាក់ មិនសមប្រកបប៉ុន្មានឡើយ ដោយហេតុថាចំណូលចូលមកអាចយឺតជាងតម្រូវការ ឬត្រូវចាយច្រើនជាងអ្វីដែលរកបាន។ ប្រសិនបើចង់ពាក់ព័ន្ធនឹងការបង់រំលោះអចលនទ្រព្យ ក្នុងខែមីនា ប្រយ័ត្នខ្ជះខ្ជាយលុយដោយមិនដឹងខ្លួន។
ប៉ុន្តែគ្រោះនឹងប្រែជាលាភ ប្រសិនបើឧស្សាហ៍ទៅបួងសួងសុំពរពីព្រះពុទ្ធរូប និងបរិច្ចាគអាហារក្រៀមទៅវត្តអារ៉ាម៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៨ ចំណុចពិសេស ជានិមិត្តរូបហុងស៊ុយនៃមនុស្សឆ្លាតលើសគេ
ចុចអាន៖ បុណ្យ ៥យ៉ាង ពុទ្ធសាសនិកជឿថា អាចនាំក្ដីសុខចម្រើនដល់ជីវិត ក្នុងថ្ងៃឱបោសថសីល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ