ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មតូច ធំ គួរត្រៀមខ្លួនបែបណា មុនវ៉ាក់សាំងកូវីដមកដល់?
ខណៈវ៉ាក់សាំងកូវីដ-១៩ មិនទាន់មកដល់ប្រទេសកម្ពុជានៅឡើយ ហើយការឆ្លងរាតត្បាត និងការទប់ស្កាត់ការពារ នៅតែបន្តមាន រីឯអាជីវកម្មតូច ធំមួយចំនួន កំពុងប្រឈម នឹងការខាតបង់ និងមានខ្លះបានបិទទ្វារបណ្ដោះអាសន្នទៅហើយ។
បើដូច្នេះ តើម្ចាស់អាជីវកម្មនានា គួរត្រៀមខ្លួនបែបណា មុនវ៉ាក់សាំងកូវីដមកដល់?
ឆ្លើយតបលើកករណីនេះ ឧកញ៉ា បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានផ្ដល់អនុសាសន៍មួយចំនួន គួរពិចារណា។
លោកមានប្រសាសន៍ថា មែនទែនទៅ មិនថាស្ថាប័ន សហគ្រាស ឬអាជីវកម្មតូច ធំនានា ប្រឈមនឹងការខាតបង់ប្រមាណជាង ១០ ខែមកហើយ ដោយសារចំណូលតិចជាងចំណាយ។ ដូច្នេះក្រុមហ៊ុនទាំងឡាយណា ដែលថវិកាបម្រុងតិចជាង ១ ឆ្នាំ អាចក្ស័យធន។
ដោយឡែកបើសិនក្រុមហ៊ុនណា ដែលមានថវិកាបម្រុងច្រើន គេអាចឈរជើងបាន ហើយអាចឆ្លាតជាងមុន។ ដូច្នេះក្រុមហ៊ុនធំៗ ទោះបីប្រទះនឹងការខាតបង់ក្ដី ប៉ុន្តែមិនជាបញ្ហាខ្លាំងឡើយ ព្រោះមានហិរញ្ញវត្ថុបម្រុងអាចទប់ទល់បាន លុះចប់កូវីដ គេនឹងដំណើរការជាប្រក្រតីវិញ។
ចំពោះការយល់ឃើញរបស់លោក អ្នកជំនាញលើវិស័យអចលនទ្រព្យរូបនេះថា ក្នុងដំណាក់កាលនេះនិយោជក មានតែ សុខចិត្តបៀមស្មៅសិន ដែលមានន័យថា ព្រមខាតបង់ ដោយកាត់បន្ថយការចំណាយ ព្យាយាមបង្កើនចំណូលតាមដែលអាចធ្វើទៅបាន ធ្វើម៉េចរក្សាអាជីវកម្មឲ្យមានលំនឹងជាមុនសិន ហើយបន្តសកម្មភាពជាធម្មតា កុំបញ្ឈប់ ឬអាចបន្ថយសង្វាក់កម្មឬអ្វីផ្សេង។
ឧទាហរណ៍ ការសាងសង់ខុនដូ កាលពីមិនទាន់មានមេរោគរាតត្បាត យើងត្រូវការកម្មករមួយថ្ងៃ ២០០ នាក់។ សម័យកាលកូវីដ ចំណូលពុំមានទេ តែក៏មិនអាចបញ្ឈប់ការសាងសង់ដែរ បើហ៊ានឈប់នឹងមានបញ្ហាធំមិនខាន តែយើងអាចកាត់បន្ថយកម្មករមកត្រឹម ១០០ នាក់ ឬ ៥០-៦០ នាក់ វាជារឿងល្អជាជាង បញ្ឈប់ទាំងស្រុង គឺធ្វើយ៉ាងណារក្សាសង្វាក់ការងារជាធម្មតា គ្រាន់តែមិនធ្វើច្រើនដូចមុន ព្រោះដំណាក់កាលនេះ បើធ្វើច្រើន ក៏មិនដឹងលក់ឲ្យនរណាដែរ។ ឧកញ៉ាបន្ថែមថា ពេលណាមានវ៉ាក់សាំង ឬកូវីដបាត់ទៅវិញ ត្រូវប្រឹងប្រែងឲ្យខ្លាំងក៏មិនទាន់យឺតពេលដែរ។ ដោយហេតុថា បើសិនបញ្ឈប់ពេលនេះ ហើយពេលចប់កូវីដ ទើបចាប់ផ្ដើមម្ដងទៀត ជារឿងកាន់តែលំបាក ព្រោះបង្កើតចង្វាក់ផលិតកម្មថ្មី ត្រូវការចំណាយច្រើន រីចំណូលពិបាករក។
តាមរយៈអនុសាសន៍ប៉ុន្មាននេះ បានសេចក្ដីថា ចំណុចសំខាន់ៗដែលសហគ្រិនទាំងឡាយកំពុងប្រឈមជាមួយវិបត្តិកូវីដ-១៩ គឺកុំបញ្ឈប់សង្វាក់ផលិតកម្ម ហើយនៅតែព្យាយាមប្រឹងប្រែងរកចំណូលតាមដែលអាចធ្វើបាន ទម្រាំវ៉ាក់សាំងមកដល់កម្ពុជា៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទស្សនៈសហគ្រិនកម្ពុជាជុំវិញការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩
ចុចអាន៖ បែកធ្លាយបញ្ជីឈ្មោះឧកញ៉ា ៤ ឆ្នាំចុងក្រោយកើន ២៥៩ នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន