ព័ត៌មានអន្ដរជាតិ
មនុស្សបេះដូងជ្រូកដំបូងគេលើលោក ទទួលមរណភាពហើយ ក្រោយវះកាត់បាន ២ខែ (មានវីដេអូ)
មនុស្សដំបូងគេក្នុងពិភពលោក ដែលបានទទួលការប្តូរបេះដូង ពីជ្រូកដែលកែហ្សែន បានទទួលមរណភាពកាលពីថ្ងៃទី៨ខែមីនា។
លោក David Bennett អាយុ៥៧ឆ្នាំ មានជំងឺបេះដូងដំណាក់កាលចុងក្រោយ ហើយបានរស់រានមានជីវិតរយៈពេល២ខែ បន្ទាប់ពីការវះកាត់ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់បានចាប់ផ្តើមយ៉ាប់យ៉ឺន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ នេះបើយោងតាមវេជ្ជបណ្ឌិតរបស់គាត់នៅទីក្រុង Baltimore។
លោកវេជ្ជបណ្ឌិត Bartley P Griffith សាស្ត្រាចារ្យផ្នែកវះកាត់ប្តូរសរីរាង្គ នៅសាកលវិទ្យាល័យ Maryland (UMSOM) បានធ្វើការវះកាត់នៅថ្ងៃទី៧ខែមករា ហើយនិយាយនៅពេលនោះថា ការវះកាត់នេះអាចចាប់ផ្តើមបំពេញបេះដូង តាមតម្រូវការសម្រាប់អ្នកជំងឺនាពេលអនាគត។
ក្រោយការវះកាត់ ក្រុមគ្រូពេទ្យបាននិយាយថា បេះដូងដែលប្តូររបស់លោក Bennett គឺដំណើរការបានយ៉ាងល្អប្រសើរ អស់រយៈពេលជាច្រើនសប្តាហ៍ ដោយគ្មានសញ្ញាមិនប្រក្រតីណាមួយឡើយ។
លោកវេជ្ជបណ្ឌិត Griffith និយាយថា “យើងមានការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់លោក Bennett។ គាត់បានបង្ហាញឲ្យឃើញពីភាពក្លាហាន និងជាអ្នកជំងឺដ៏ថ្លៃថ្នូ ដែលបានតស៊ូរហូតដល់ទីបញ្ចប់។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសាររបស់គាត់”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ប្រវត្តិសាស្រ្ត! គ្រូពេទ្យអាមេរិកជោគជ័យ វះកាត់ដាក់បេះដូងជ្រូក ចូលក្នុងខ្លួនមនុស្ស
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់