Connect with us

ព័ត៌មានអន្ដរជាតិ

រយៈ​​ពេល​​​​២​​ឆ្នាំ​​ WHO នៅ​​តែ​​ព្រមាន​ជំងឺ​កូវីដ​​នៅ​​ឆ្ងាយ​​ទៀត

បានផុស

នៅ

មេ​ដឹក​នាំ​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ទទួច​កាល​ពី​ថ្ងៃ​ពុធ ទី​៩​ ខែ​មីនា​នេះ​ថា ជំងឺ​​កូវីដ-១៩​នៅ​មាន​ពេល​វេលា​ឆ្ងាយ​ទៀត ពីរ​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​ប្រើ​ពាក្យ​នេះ​លើក​ដំបូង​ដើម្បីរម្លឹក​ដល់​​ពិភព​លោក​​ឲ្យ​ក្រោក​ឡើង​ពី​ការ​គំរាម​កំហែង​​របស់​កូវីដ។

លោក Tedros Adhanom Ghebreyesus អគ្គ​នាយក​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រើ​ពាក្យ​នេះ​លើក​ដំបូង​​​រៀប​រាប់​ពី​កូវីដ-១៩​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០២០។ រយៈ​ពេល​២​ឆ្នាំ​ក្រោយ​មក​ លោក​បាន​ទួញសោក​​​ដែល​វីរុស​នេះ​នៅ​តែ​​មាន​ការ​វិវឌ្ឍ​ និង​រាត​ត្បាត​​ខ្លាំង​​តាម​ផ្នែក​ខ្លះ​នៃ​ពិភព​លោក។

លោក Tedros Adhanom Ghebreyesus
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO ​បានប្រកាស​ភាព​អាសន្ន​សុខភាព​សាធារណៈ​​នៃ​កង្វល់​អន្តរជាតិ​​ជា​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​រម្លឹក​​នៅ​ក្នុង​បទ​បញ្ញត្តិ​របស់​ទី​ភ្នាក់​ងារ​សុខភាព​របស់​​អង្គការ​សហ​ប្រជា​ជាតិ​​កាល​ពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ ដែល​ពេល​នោះ​នៅ​ខាង​ក្រៅ​ប្រទេស​ចិន​មាន​ករណី​ឆ្លង​ជាង​១០០​នាក់​ប៉ុណ្ណោះ និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

ប៉ុន្តែ​ជំងឺ​នេះ​ប្រើ​ពេល​ត្រឹម​តែ​​រយៈ​ពេល​៦​សប្តាហ៍​បាន​រាល​ដាល​ដល់​ប្រទេស​ជា​ច្រើន​យ៉ាង​សកម្ម។ លោក Tedros ​បាន​ប្រាប់ក្នុង​សន្និសីទ​សារព័ត៌មាន​ ខណៈ​​​ករណី​ឆ្លង​សរុប​ទូទាំង​ពិភព​លោក​ជិត​៤៤៤​លាន​នាក់​ថា ៖«រយៈ​ពេល​​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​ជាង​៦​លាន​នាក់​បាន​ស្លាប់»។

«ទោះ​ជា​មាន​សេចក្តី​រាយការណ៍​ថា ករណី​ឆ្លង និង​ស្លាប់​កំពុង​ធ្លាក់​ចុះ​ជា​សកល ហើយ​ប្រទេស​ជា​ច្រើន​បាន​លើក​បំរាម​រឹត​ត្បិត ក៏​ជំងឺ​រាត​ត្បាត​កូវីដ​នៅ​ឆ្ងាយ​ទៀត ហើយ​វា​នឹង​មិន​ហួស​​កន្លែង​ណា​មួយ​ឡើយ រហូត​​ដល់​បញ្ចប់​​គ្រប់​ទី​កន្លែង​ទាំង​អស់»។ មេ​អង្គការ​សុខភាព​ពិភព​លោក​បាន​និយាយ។

លោក​បាន​កត់​សំគាល់​ថា ៤៦​​%​​កើន​ឡើង​ក្នុង​ករណី​ឆ្លង​ថ្មី​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​របស់ WHO ដែល​ជា​កន្លែង​មាន​ករណី​ឆ្លង​​សរុប​៣.៩​លាន​នាក់។

លោក​បន្ថែម​ថា ៖«វីរុស​នៅ​បន្ត​វិវឌ្ឍ ហើយ​យើង​ខ្ញុំ​បន្ត​ប្រឈម​នឹង​ឧបសគ្គ​ធំ​​ក្នុង​ការ​ចែក​ចាយ​វ៉ាក់សាំង ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​ត្រូវ​ការ»។

លោក​ក៏​បាន​ដឹង​ពី​ការ​ព្រមាន​នៃ​ការ​ធ្វើ​តេស្ត​ធ្លាក់​ចុះ ដោយ​និយាយ​ថា វា​បន្សល់​ទុក​ពិភព​លោក​ស្ថិត​ក្នុង​ទី​ងងឹត​ចំពោះ​អ្វី​ដែល​ជា​ជំងឺ​កូវីដ-១៩​កំពុង​ដំណើរ​ការ។

«WHO ព្រួយ​បារម្ភ​ថា ប្រទេស​ជា​ច្រើន​កំពុង​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត» លោក Tedros ​បាន​និយាយ និង​បន្ថែម​ថា «វា​រារាំង​ដល់​សមត្ថភាព​របស់​យើង​ខ្ញុំ​ដើម្បី​មើល​ឲ្យ​ឃើញ​​​ថា កន្លែង​ណា​ដែល​មាន​វីរុស ​តើ​វា​រាលដាលរបៀប​ណា​ និង​​វិវឌ្ឍ​​ខ្លួន​របៀប​ណា»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទីutes មុន

អាជ្ញាធរសង្កាត់ចោមចៅទី៣ ប្រកាសប្រើវិធានការរដ្ឋបាល លើអាជីវករណាដែលមិនស្ដាប់តាមការណែនាំ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានជាតិ១៩ នាទីutes មុន

ទូតអ៊ីរ៉ង់ ប្ដេជ្ញាធ្វើការជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីជំរុញលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច

ចរាចរណ៍២០ នាទីutes មុន

សង្ស័យស្រវឹង បើករថយន្តរេចង្កូតបុករបាំងថ្មចែកទ្រូងផ្លូវ ខូចខាតអស់ ២ ផ្ទាំង

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា

ព័ត៌មានជាតិ២៣ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម