កូវីដ-១៩
១០ ថ្ងៃដើមខែមីនា កម្ពុជា រកឃើញអ្នកឆ្លង អូមីក្រុង ក្នុងសហគមន៍ ជិត ៣ ពាន់ករណី
ត្រឹមតែរយៈពេល ១០ថ្ងៃ ដើមខែមីនា ឆ្នាំ២០២២នេះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ២ ៩៥៦ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ៣ ២២៥ ករណី ពោលគឺ ការឆ្លងពីក្រៅប្រទេស មានចំនួន ២៦៩ ករណី។
ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ ឬប្រភេទ អូមីក្រុង ទូទាំងប្រទេស១ថ្ងៃ លុះថ្ងៃឡើង ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។ ជាក់ស្ដែង៖
នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២៨៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣១៣ នាក់ ស្លាប់ ០ ករណី។
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៨៦ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៤១៥ នាក់ ស្លាប់ ០ ករណី។
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៨ នាក់ ស្លាប់ ១ ករណី អត់ចាក់វ៉ាក់សាំង។
នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣៤០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦៦ នាក់ ស្លាប់ ៥ ករណី។
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣១៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៣៤ នាក់ ស្លាប់ ២ ករណី។
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣១៧ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៣០ នាក់ ស្លាប់ ១ ករណី។
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២៦៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៦០ នាក់ ស្លាប់ ១ ករណី។
នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣០០ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣៥៧ នាក់ ស្លាប់ ១ ករណី។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ១៩៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ១៩៨ នាក់ ស្លាប់ ០ ករណី។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២១៤ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ២៣៨ នាក់ ស្លាប់ ១ ករណី។
គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី១០ ខែមីនា នេះ កម្ពុជា បានរកឃើញ ករណីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១១ ៩១២ ករណី ខណៈករណីចូលពីក្រៅប្រទេស មានចំនួន ២១ ០០៥ ករណី ក្នុងចំណោមករណីឆ្លងកូវីដសរុប មានចំនួន ១៣៣ ៥០១ ករណី ទន្ទឹមពេល អ្នកជាសះស្បើយសរុប មានចំនួន ១២៧ ៩៩៥ ករណី និងស្លាប់សរុប មានចំនួន ៣ ០៤៤ ករណី។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី០៩ ខែមីនា ម្សិលមិញ លទ្ធផលចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ៩២,០៣ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់