សេដ្ឋកិច្ច
អ្នកក្រុងបាងកក សម្រុកលក់មាស យកលុយ ខណៈតម្លៃហក់ឡើងខ្ពស់
អ្នកក្រុងបាងកកបានសម្រុកទៅលក់មាស យកលុយ ខណៈសង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យតម្លៃមាសហក់ឡើងដល់កម្រិតខ្ពស់ថ្មីមួយទៀត។

យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai PBS World, ជនជាតិថៃបានតម្រង់ជួរនៅខាងក្រៅហាងមាសមួយកន្លែងក្នុងទីក្រុងបាងកក ដើម្បីលក់មាស។ របាយការណ៍បញ្ជាក់ថា គិតត្រឹមម៉ោង ១២ និង ៥៦ នាទីថ្ងៃត្រង់ម្សិលមិញ តម្លៃមាសទិញចូល បានឡើងដល់ ៣១ ៨៥០ បាត (៩៦២ដុល្លារ) ចំណែកលក់ចេញ ៣១ ៩៥០ បាត (៩៦៥ដុល្លារ)។
យោងតាមសមាគមពាណិជ្ជករមាសបានឲ្យដឹងថា តម្លៃទិញមាសដែលកែច្នៃរួច បានកើនឡើងដល់ ៣១ ២៧៥.០៨ បាត (៩៤៤ដុល្លារ) ហើយតម្លៃលក់ចេញបានកើនឡើងដល់ ៣២ ៤៥០បាត (៩៨០ដុល្លារ)។ សមាគមនេះព្យាករណ៍ថា តម្លៃមាសនឹងកើនឡើងដល់ចន្លោះពី ៣២ ០០០ទៅ ៣៣ ០០០បាត ប្រសិនបើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែននៅតែបន្ត។

តម្លៃត្រូវបានគេរំពឹងថានឹងនៅតែប្រែប្រួល ដោយអ្នកជំនាញទីផ្សារមាសជាច្រើននិយាយថា តម្លៃអាចធ្លាក់ចុះម្តងទៀតនៅពេលសង្រ្គាមបញ្ចប់។
Thai PBS World រាយការណ៍ថា ចន្លោះថ្ងៃទី២៨ខែកុម្ភៈដល់ថ្ងៃទី៥ខែមីនា តម្លៃមាសជាមធ្យមគឺពី២៩ ៣៥០ទៅ ៣០ ២៥០បាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ តម្លៃមាសនៅវៀតណាម ហក់ឡើងកប់ពពក ព្រោះឥទ្ធិពល សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?