Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ រុស្ស៊ី រាប់ពាន់នាក់ជាប់គាំងនៅ ថៃ បន្ទាប់ពី Visa និង Mastercard របស់ពួកគេផ្អាកប្រតិបត្តិការ

បានផុស

នៅ

ប្រភពព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចររុស្ស៊ីរាប់ពាន់នាក់បានលុបចោលជើងហោះហើរត្រឡប់ទៅរុស្ស៊ីវិញ ស្របពេលដែលតម្លៃប្រាក់រូបរុស្ស៊ីធ្លាក់ចុះ បន្ទាប់ពីរុស្ស៊ីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចចំពោះការលុកលុយលើអ៊ុយក្រែន ដែលបណ្ដាលឲ្យជនជាតិរុស្ស៊ីជាង ៧,០០០ នាក់នៅជាប់គាំងតាមគោលដៅទេចរណ៍មួយចំនួនក្នុងប្រទេសថៃរួមមាន ភូកេត កោះសាមុយ ក្រាប៊ី និងប៉ាតាយ៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yuthasak Supasorn អគ្គនាយកអាជ្ញាធរទេសចរណ៍នៃប្រទេសថៃបាននិយាយថា “យើងត្រូវតែធ្វើជាម្ចាស់ផ្ទះដ៏ល្អ និងថែរក្សាភ្ញៀវទេសចរទាំងអស់“ ។

ក្នុងឆ្នាំ ២០១៩ មានប្រជាជនរុស្ស៊ី ១.៤ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ឬជាមធ្យមជាង ១០០,០០០ នាក់ក្នុងមួយខែ ប៉ុន្តែក្នុងខែមករា ឆ្នាំ ២០២២ នេះចំនួនភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ២៣,០០០ នាក់ប៉ុណ្ណោះ ដែល​ស្មើ​នឹង ១ ភាគ ៥ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប ។

ចំណែកលោក Poomkit Raktaam Ngam ប្រធានសមាគមធុរកិច្ចទេសចរណ៍ខេត្តភូកេត បាននិយាយថា សមាគមបានស្នើសុំឲ្យសណ្ឋាគារនៅភូកេតកាត់បន្ថយតម្លៃ និងពន្យាពេលការស្នាក់នៅរបស់ភ្ញៀវទេសចររុស្ស៊ីទាំងនោះ ហើយអ្នកទេសចរមួយចំនួនបានប្រើមធ្យោបាយទូទាត់ប្រាក់តាមរយៈប្រព័ន្ធ UnionPay របស់ប្រទេសចិន បន្ទាប់ពី Visa និង Mastercard របស់ពួកគេបានផ្អាកប្រតិបត្តិការជាមួយធនាគាររុស្ស៊ី ។

លោក Phoomkit បានបន្តថា អាជ្ញាធរថៃបានព្យាយាមនាំភ្ញៀវទេសចររុស្ស៊ីទាំងនេះត្រឡប់ទៅប្រទេសវិញតាមរយៈក្រុមហ៊ុនអាកាសចរណ៍មកពីមជ្ឈិមបូព៌ា ដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ឬប្រើជើងហោះហើរដែលអាជ្ញាធររុស្ស៊ីបានរៀបចំ ខណៈអ្នកទេសចរអ៊ុយក្រែនរាប់រយនាក់ក៏ជាប់គាំងនៅក្នុងប្រទេសថៃផងដែរ ។ ទន្ទឹមនោះភ្ញៀវទេសចរអ៊ុយក្រែនរាប់រយនាក់ក៏បានជាប់គាំងនៅក្នុងប្រទេសថៃផងដែរ ដែលភាគច្រើនដោយសារតែព្រលានយន្តហោះនៅអ៊ុយក្រែនត្រូវបានបិទ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ VOA Thai

ចុចអាន ៖ រុស្ស៊ី ប្រាប់បញ្ហាមួយទៅ តួកគី មុនកិច្ចប្រជុំត្រីភាគីជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម