ព័ត៌មានជាតិ
មុខរបរត្បាញក្រមា ក៏អាចរកចំណូលជួយដល់ជីវភាព គ្រួសារឲ្យបានប្រសើរដែរ
ការតម្បាញក្រមា ជាមុខរបរមានតាំងពីដូនតាមកម្លេះ បច្ចុប្បន្ននៅបន្តមានតិចតួច ពិសេសប្រជាពលរដ្ឋនៅតាមតំបន់ដងទន្លេតូចមានជាអាថ៌ ពិសេសនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ការត្បាញក្រមាដោយដៃ ក៏ជាការងារដ៏សំខាន់មួយដែរ ព្រោះអាចរកចំណូលបានមួយចំណែកដែរ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចម្ការនោះ ។ ជាងនេះទៀត បងប្អូនប្រជាកសិករយើងក៏បានថែរក្សាអភិរក្សនូវមុខរបរ តម្បាញក្រមា ដែលជារបរដូនតាបានបន្សល់ទុកឲ្យតាំងតែពីដើមរៀងមក នៅពេលសម្រាកពីការងារ ចាស់ៗតែងលើកយកប្រស្នាមកចោទសួរ ដោះស្រាយលេងយ៉ាងសប្បាយអឺងកង ប្រកបដោយអត្ថន័យយ៉ាងរណ្តំចិត្ត គឺ”ធាក់មួយជើងចំហរ ដាក់មួយក្តខ្ជិប” គឺត្បាញក្រមានេះតែម្តង ។
លោកស្រី អ៊ុ ស៉ីមួយ អាយុ៦០ឆ្នាំ រស់នៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្នុងមួយកី មានជាង២០០ក្រមា គិតជាទម្ងន់ជាង២០គីឡូក្រាម យើងត្បាញពីរ ទៅបីខែ ទើបកាត់មួយកី ឬចប់មួយកី ទៅតាមអ្នកត្បាញលឿន យឺត ហើយក្នុងមួយឆ្នាំយើងអាចធ្វើបានចំនួន៤កី ដែរ ។ ចំពោះប្រាក់ចំណូលវិញយើងអាចយកមកផ្គត់ផ្គង់គ្រួសារបាន ដោយក្រមាមួយលក់បានតម្លៃពី៨ពាន់ ទៅ១ម៉ឺនរៀល ដោយក្នុង១ឆ្នាំ ផាត់សោហ៊ុយ អាចសល់៤លានរៀលដែរ ។ ពីដើមច្រើនកូនអ្នកស្រុកក្រមុំៗ គេត្បាញតាមក្រោមផ្ទះ លើផ្ទះ ចំណែកបច្ចុប្បន្ននេះ មានតែចាស់ៗ ទេត្បាញនោះ ព្រោះទីផ្សាររោងចក្រស្រូបយកកម្លាំងពលកម្មក្មេងស្រីៗ អស់ហើយ ដោយពួកគេមានប្រាក់ខែខ្ពស់ ។ ហើយចាស់ៗ មានត្បាញក្រមាសល់តិចតួចទេនៅតាមបណ្តាភូមិមួយចំនួននោះ ពិសេសភូមិតាមដងទន្លេតូចយើងនេះ ។
ដូចគ្នានេះដែរ លោកស្រី អ៊ាត ថាត អាយុ៦៣ឆ្នាំ រស់នៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថា គាត់ជាឈ្មួញកណ្តាល បានទិញក្រមាលក់រយៈពេលជាង៣០ឆ្នាំហើយ ដូចជាទិញតាមភូមិរួមមាន. ភូមិតានួង ភូមិព្រែកគល់ ភូមិល្វេ ព្រែកសណ្តែក ព្រែកចង្ក្រាន ភូមិព្រែក ភូមិមហាលាភ ភូមិដំណាក់ព្រីង ភូមិដំណាក់ស្វាយ ភូមិប៉ាក់ណាម ភូមិថ្មី ។ល។ តម្លៃតាមប្រភេទក្រមា មានតាមលេខ លេខមួយ៩ពាន់រៀល លេខពីរ ៧ពាន់រៀល និងលេខបី ៥ពាន់រៀល ។ បោះដុំ លក់រាយ អាចចំណេញក្រមាមួយបាន១ពាន់រៀលដែរ សព្វថ្ងៃពិបាកលក់ជាងមុន ដោយសារទីផ្សាររងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ.១៩ គួបផ្សំនឹងពលរដ្ឋរកចំណូលមិនសូវបានដែរ ម៉្យាងទៀត លូវគេច្រើនប្រើកន្សែងពោះគោ និងកន្សែងផ្សេងៗទៀត ដែលផលិតចេញពីរោងចក្រ ។ ក្រមាមានពីរប្រភេទ គឺ ក្រមាអំបោះសុទ្ធ និងក្រមាអំបោះនីឡុង ក្រមាអំបោះជូតខ្លួនស្អាតជាង ក្រមានីឡុង ។ ទីផ្សារច្រើនយកទៅលក់នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជាយើង ។ កាលមុនស្រួលលក់ចំណេញគ្រាន់បើ លូវចំណេញតិចណាស់ តែមុខរបរហើយចេះតែរកទៅ ចំណូលអាចចិញ្ចឹមគ្រួសារបានដែរ ៕
អត្ថបទ៖ សាន វិឡែម
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ