Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង៖ អាជ្ញាធរត្រូវបំផុសពលរដ្ឋឱ្យហ៊ាននិយាយការពិត និងមិនត្រូវសំឡុតពលរដ្ឋឡើយ

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង បាន​ណែនាំ​ដល់រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ហើយបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត ជាពិសេសនោះ មិនត្រូវសំឡុតប្រជាពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ការណែនាំ​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ការងារ​ប្រចាំឆ្នាំ​២ ០២២ របស់​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​ ១០ ខែមីនា ឆ្នាំ ២០២២​ នេះ នៅ​សាល​មហោស្រព​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង​។

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា «​ក្នុង​អង្គ​វេទិកាសាធារណៈ​នោះដែរ ត្រូវ​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ហ៊ាន​និយាយ​នូវ​អ្វី​ជាការ​ពិត មិនត្រូវ​បង្ក​ឱ្យ​គាត់​មានការ​ភ័យខ្លាច​នោះឡើយ ហើយ​ការងារ​ធ្វើ​វេទិកាសាធារណៈ​នេះ ត្រូវធ្វើ​ឱ្យបាន​រួចរាល់​យ៉ាងយូរ​នៅ​សប្តាហ៍​ទី​ ៣ នៃ​ខែមេសា ឆ្នាំ​២០២២ ខាងមុខនេះ​»​។ សម្ដេច​ក្រឡាហោម បាន​បន្តថា «​ខ្ញុំ​គិតថា យើង​រៀបចំ​ជា​យុទ្ធនាការ​មួយ ដើម្បី​ធ្វើ​វេទិកាសាធារណៈ ឱ្យបាន​គ្រប់​ភូមិ ហើយ​ជួបជុំគ្នា​នេះ ដើម្បី​ស្ដាប់​សំណើ សំណូមពរ ឬ​កង្វល់​របស់​ប្រជាពលរដ្ឋ អ្វីដែល​ដោះស្រាយ​នៅ​កន្លែង​បាន​ គឺ​ដោះស្រាយ​ជូន ហើយ​ត្រូវមាន​របាយការណ៍ ដោះស្រាយបាន​អ្វី នៅ​សេសសល់​អ្វី​។ ក្នុង​ពេលធ្វើ​វេទិកា​នេះ សូម​ថា ធ្វើ​ម៉េច​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្លាច ញញើត ត្រូវ​បំផុស​ឱ្យ​គាត់​ហ៊ាន​និយាយ ហ៊ាន​ថា ជាមួយ​យើង ត្រូវ​ប្រកាន់​អាកប្បកិរិយា​បម្រើ​គាត់ ព្រោះ​គាត់​ជា​ចៅហ្វាយនាយ​សម្រាប់​យើង​។ ពេល​ចុះទៅ​មិនមែន ក្នុងនាម​យើង​ជា​អ្នកធំ​ឡើយ កុំ​មើល​ប្រជាជន​ជា​អ្នកតូចតាច កុំ​មើលស្រាល​គាត់ កុំ​គំរាមកំហែង​គាត់ កុំ​សំឡុត​គាត់​»​។

​លើសពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត កុំ​ធ្វើ​វេទិកាសាធារណៈ នៅតែ​តាម​ឃុំ ឬ​តាម​ស្រុក គោលដៅ​ធំ​ផុត គឺ​ធ្វើ​នៅ​ភូមិ​តែម្ដង ព្រោះ​នៅ​ជិត​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ក្នុងការ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​។

​សម្ដេច​ក្រឡាហោម បាន​បន្ដទៀតថា ការរៀបចំ​វេទិកាសាធារណៈ​នេះ ជាការ​ភ្ជាប់​ភាពជាក់ស្ដែង នៃ​ការបំពេញ​ការងារ​រប​ស់ម​ន្ត្រី និង​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ហើយ​ការរៀបចំ​វេទិកាសាធារណៈ ក៏​បង្ហាញ​អំពី​ការយកចិត្ត​ទុក្ខ​ដាក់​របស់​រាជរដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៤ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម