Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​​អាស៊ាន​មួយ​​បើក​​ទ្វារ​​ទទួល​​​ទាហាន​អាមេរិក​ បើ​វិបត្តិ​​អ៊ុយក្រែន​​ហក់​​ចូល​​អាស៊ី

បានផុស

នៅ

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​ជ្រើស​រើស​យក​ផ្នែក​យោធាក្នុង​ជម្លោះ​ដឹក​នាំ​ដោយ​អាមេរិក​ជា​មួយ​រុស្ស៊ី​ជុំ​វិញ​វិបត្តិ​នៅ​អ៊ុយក្រែន ដោយ​បាន​សន្យា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​​​កម្លាំង​ទ័ព​អាមេរិក ​​បើ​មាន​ការ​ស្នើ​សុំ ប្រសិន​បើ​​ជម្លោះ​​ផ្ទុះ​ឡើង​ជា​សង្គ្រាម​​ក្តៅ និង​រាល​ដាល​ដល់​​អាស៊ី។

លោក Jose Manuel Romualdez ឯកអគ្គរដ្ឋ​ទូត​ហ្វីលីពីន​ប្រចាំ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន បាន​ប្រាប់​​អ្នក​កាសែត​នៅ​ទី​ក្រុង​ម៉ានីល​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី Duterte ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​បើក​​កន្លែង​ណា​មួយ​ ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ចំពោះ​កម្លាំង​ទ័ព​អាមេរិក។

លោក Rodrigo Duterte
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកជន​រូប​នេះ​បាន​និយាយ​ដោយ​​យោង​​​លើ​ការ​អត្ថាធិប្បាយ​របស់លោក Duterte កាល​ពី​សប្តាហ៍​មុន​​ថា ការ​គាំទ្រ​នោះ​​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​របស់​ហ្វីលីពីន​ណា​មួយ​ដោយ​​គ្មាន​ការ​រឹត​ត្បិត។

«លោក (Duterte) ​មាន​ប្រសាសន៍​​ថា ប្រសិន​បើ​ពួក​គេ​ស្នើ​សុំ​​ការ​គាំទ្រ​​ពី​ហ្វីលីពីន លោក​ច្បាស់លាស់​ណាស់។ ប្រសិន​បើ​ការ​ជំរុញ​មក​ដើម្បី​ការ​រុញ​ច្រាន ហ្វីលីពីន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ប្រឹង​ប្រែង។ ជា​ពិសេស ប្រសិន​បើ​​វិបត្តិ​នៅ​អ៊ុយក្រែន​ហក់​ចូល​តំបន់​អាស៊ី»។ លោក Romualdez បាន​រៀប​រាប់។

លោក​បន្ត​ថា ៖«លោក (Duterte) បាន​ផ្តល់​ថា ហ្វីលីពីន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​បើក​ទ្វារ​ចំហរ ជា​ពិសេស​ចំពោះ​សម្ព័ន្ធ​មិត្ត​អាមេរិក​របស់​ពួក​យើង ក្នុង​ការ​ប្រើ​ប្រាស់​ទី​តាំង​របស់​ពួក​យើង ទី​តាំង​ណា​មួយ​ដែល​ពួក​គេ​ប្រហែល​ជា​​ត្រូវ​ការ»។

ទោះ​បី​ជា​ពួក​គេ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ​ និង​​ព្យាយាម​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោ​ជុំ​វិញ​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ណាតូ​បាន​ព្យាយាម​បញ្ជៀសសង្គ្រាម​កាន់​តែ​ធំ​ជា​មួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ។

លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន បាន​ព្រមាន​​ថា ការធ្វើ​អន្តរាគមន៍​​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​សង្គ្រាម​ផ្ទាល់​ជា​មួយ​រុស្ស៊ី ដូច​ជា​ប្រកាស​តំបន់​គ្មាន​ការ​ហោះ​ហើរ​នៅ​អ៊ុយក្រែន​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៥ នាទីutes មុន

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សង្កាត់ស្ទឹងមាន​ជ័យ​ទី១
សន្តិសុខសង្គម៣០ នាទីutes មុន

រយៈពេល២សប្ដាហ៍ អាជ្ញាធរសង្កាត់ស្ទឹងមាន​ជ័យ​ទី១ ឃាត់ម៉ូតូអ្នកជិះបញ្ច្រាសជាង១០០គ្រឿង

ទង់ជាតិចិន​
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ចិនប្រកាសពន្ធសងសឹកលើពន្ធបន្ថែមចុងក្រោយរបស់​ ត្រាំ ​ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម