ព័ត៌មានជាតិ
តម្រូវការឈាមមានការកើនឡើង ៣០០ប្លោកក្នុងមួយថ្ងៃ ខណៈការបរិច្ចាគឈាមមានតិចតួច
មន្ត្រីជាន់ខ្ពស់ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ តម្រូវការឈាមនៅទូទាំងប្រទេស សម្រាប់ជួយសង្គ្រោះជនរងគ្រោះ មានការកើនឡើងពី ២៥០ ទៅ ៣០០ប្លោកក្នុងមួយថ្ងៃ ខណៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានត្រឹម ១០ភាគរយប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ១១មីនានេះថា បច្ចុប្បន្ននេះក្នុងមួយថ្ងៃ តម្រូការឈាមនៅទូទាំងប្រទេស មានប្រមាណពី ២៥០ ទៅ៣០០ប្លោក ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺ ដែលត្រូវការឈាមចាំបាច់ ដូចជាអ្នកជំងឺទាក់ទិននឹងការហូរឈាម តាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ ការហូរឈាមមិនប្រក្រតីនៅមុន និងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម ការព្យាបាលថែទាំជំងឺមហារីកជាពិសេសការដូរក្រលៀន ដែលជាសេវាកម្មថ្មីមួយ ដែលត្រូវការឈាមច្រើន។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថា ដោយសាការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឲ្យអ្នកស្ម័គ្រចិត្តផ្តល់ឈាម ភាគច្រើនខ្លាចរអាមិនហ៊ានមកបរិច្ចាគឈាមទេ ដោយរាល់ថ្ងៃនេះមានអ្នកស្ម័គ្រចិត្ត មកបរិច្ឆាគឈាមប្រមាណតែ ១០ភាគរយប៉ុណ្ណោះ ដែលពួកគេជាបុគ្គលិកក្រុមហ៊ុន សហគ្រាសជាក្រុមតូចៗ អង្គភាពកងទ័ព ប៉ូលីស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើឲ្យមានការខ្វះខាតឈាមច្រើន សម្រាប់ជួយសង្គ្រោះជនរងគ្រោះ។ ដូចនេះមានតែពឹងផ្អែកទាំងស្រុង ទៅលើសាច់ញាតិដើម្បីផ្តល់ឈាមជំនួសដល់ជនរងគ្រោះប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ខ្ញុំមិនមានការបន្ទោសប្រជាពលរដ្ឋនោះទេ ធ្វើម៉ិចជំងឺកូវីដ-១៩មានការរាតត្បាតម្លោះ ហើយបងប្អូនប្រជាពលរដ្ឋយើង ត្រូវមានការប្រុងប្រយ័ត្ន ដោយពួកគាត់ត្រូវអនុវត្តនូវវិធានការតឹងរឹង របស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។ អីចឹងហើយ បានជាការផ្តល់ឈាមដោយស្ម័គ្រចិត្ត មានការធ្លាក់ចុះជាបន្តបន្ទាប់ បែបនេះ»។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនចូលរួមបរិច្ចាគឈាម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម អាចមានឈាមស្តុកសម្រាប់ជួយដល់អ្នក ដែលត្រូវការឈាមជាចាំបាច់ ព្រោះថា នៅឆ្នាំ ២០២២នេះ មជ្ឈមណ្ឌលជាតិត្រូវការឈាមរហូតដល់ទៅ ១សែន ១ម៉ឺនប្លោក។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា «ប្រសិនបើយើង មិនបរិច្ចាគឈាមទេ បញ្ហានឹងធ្លាក់មកលើយើង ព្រោះថា តម្រូវការឈាមនេះ ជួនកាលម្តងគេម្តងយើង។ អីចឹងមានតែមហាជនចូលរួមទេ ទើបអាចបំពេញតាមសេចក្តីត្រូវការ ឈាមបាន»៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ