Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ប្រាប់​​អ៊ុយក្រែន​​ឲ្យ​បំផ្លាញ​​ភ្នាក់ងារ​​បង្ក​រោគក្នុង​​មន្ទីរ​​ពិសោធ​​ខ្លាច​​ធ្លាយ​​រាល​ដាល

បានផុស

នៅ

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​មីនា អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​​ណែនាំ​​ឲ្យ​ប្រទេស​អ៊ុយក្រែន​បំផ្លាញ​ចោល​​នូវ​​ភ្នាក់​ងារ​បង្ក​រោគ​ដែល​មាន​ការ​គំរាម​កំហែង​ខ្ពស់​​​​នៅ​ក្នុង​មន្ទីរ​ពិសោធសុខភាព​របស់​ប្រទេស​ដើម្បី​ការពារ​ពី​ការ​លេច​ធ្លោ​ដ៏​មាន​សក្តានុពល​ណា​មួយ​ដែល​​រាល​ដាល​​ជា​ជំងឺ​ដល់​ប្រជា​ជន។

ក្រុម​អ្នក​ជំនាញ​ជីវសុវត្ថិភាព​បាន​និយាយ​ថា ​បេសកកម្ម​យោធា​ចូល​ប្រទេស​អ៊ុយក្រែន​ និង​​ការ​ទម្លាក់​គ្រាប់​បែក​លើ​​ទី​ក្រុង​ជា​ច្រើន​​បាន​បង្កើន​ហានិភ័យ​នៃ​​​លេច​​ធ្លាយ​​នៃ​មេ​រោគ​ដែល​បង្ក​​ឲ្យ​មាន​​ជំងឺ​ ប្រសិន​បើ​គ្រឿង​បរិក្ខា​ណា​មួយ​ត្រូវ​បាន​ខូច​ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ដែរ អ៊ុយក្រែន​មាន​មន្ទីរ​ពិសោធ​សុខភាព​សាធារណៈ​​ដែល​កំពុង​ស្រាវ​ជ្រាវ​ពី​វិធី​កាត់​បន្ថយ​​ការ​គំរាម​កំហែង​នៃ​​ជំងឺ​គ្រោះ​កាចដែល​ប៉ះ​ពាល់​​​​ដល់​​មនុស្ស​ និង​សត្វ រាប់​ទាំង​ជំងឺ​កូវីដ-១៩​ផង​។ មន្ទីរ​ពិសោធ​របស់​​អ៊ុយក្រែន​ទទួល​បាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​សុខភាព​ពិភព​លោក។

ក្នុង​ការ​ឆ្លើយ​តប​សំណួរ​ពី​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters អំពី​ការងារ​របស់​ខ្លូន​ជា​មួយ​អ៊ុយក្រែន​ទាំង​មុន​ពេល និង​ក្រោយ​ពេល​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី WHO បាន​និយាយ​ក្នុង​អ៊ីម៉ែល​ថា ​ខ្លួន​បាន​​​សហការ​ជា​មួយ​មន្ទីរ​ពិសោធ​សុខភាព​សាធារណៈ​អ៊ុយក្រែន​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ជំរុញការ​អនុវត្ត​សុវត្ថិភាព​ដែល​ជួយ​ការពារការបញ្ចេញ​​ភ្នាក់​ងារ​បង្ក​​រោគ​​ដោយ​ចៃដន្យ ឬ​ចេតនា។

អង្គការ​សុខភាព​ពិភព​លោក​ដែល​ជា​ទី​ភ្នាក់​ងារ​របស់​អង្គការ​សហប្រជា​ជាតិ​បាន​និយាយ​ថា ៖«​ពាក់​ព័ន្ធ​នឹង​​​ចំណុច​នេះ WHO បាន​ណែនាំ​យ៉ាង​​ខ្លាំង​ដល់​ក្រសួង​សុខាភិបាល​អ៊ុយក្រែន និង​​ភាគី​ទទួល​ខុស​ត្រូវ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ឲ្យ​បំផ្លាញ​ចោល​​ភ្នាក់​ងារ​បង្ក​រោគ​ដែល​គំរាម​កំហែង​ខ្ពស់​ដើម្បី​ការពារ​​ការ​បែក​ធ្លាយ​ណា​មួយ​​ដ៏​មាន​​សក្តានុពល»។

ទោះ​បី​ជា​យ៉ាង​ណា WHO មិន​បាន​និយាយ​ទេ​នៅ​ពេល​ណា​ដែល​ខ្លួន​បាន​ផ្តល់​សេចក្តីណែនាំ​ ឬ​ផ្តល់​ព័ត៌មាន​លំអិត​ពី​ប្រភេទ​នៃ​ភ្នាក់​ងារ​បង្ក​​រោគ​​នៅ​ក្នុង​មន្ទីរ​ពិសោធ​​របស់​អ៊ុយក្រែន​នោះ​។

សមត្ថភាព​របស់​មន្ទីរ​ពិសោធ​របស់​អ៊ុយក្រែន​ស្ថិត​នៅ​ចំកណ្តាល​នៃ​​សង្គ្រាម​ព័ត៌មាន​កំពុង​កើន​ឡើង​ចាប់​តាំង​ពី​រុស្ស៊ី​ធ្វើ​ប្រតិបត្តិការ​យោធា​ចូល​ទៅ​អ៊ុយក្រែន​កាល​ពី​ពីរ​សប្តាហ៍​មុន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម